ជាតិ
នយោបាយអន្តរជាតិ
លោកស្រី ស៊ូជី នឹងមកទស្សនកិច្ចនៅកម្ពុជា រូបពីហ្វេសប៊ុករបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន
× ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ តបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាលោក ប្រាក់ សុខុន។ ប៉ុន្តែមិនទាន់មានការកំណត់ពេលវេលានៅឡើយទេ។
ក្រសួងការបរទេស ដែលបានចេញសេចក្តីថ្លែងការណ៍ ជុំវិញដំណើទស្សនកិច្ចលោក ប្រាក់ សុខុន នៅមីយ៉ានម៉ា បានបញ្ជាក់ដូច្នេះថា៖«ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញលោកជំទាវ អ៊ុងសាន ស៊ូជី មកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របរបស់លោកជំទាវ ហើយលោកជំទាវ ក៏ទទួលយកការអញ្ជើញនេះដោយរីករាយ»។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ហើយដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅមីយ៉ានម៉ាកាលពីថ្ងៃទី១០-១១កក្កដា ដើម្បីឆ្លើយតបនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យបន្ថែមទៀត ដើម្បីស្វែងរកយន្តការនានា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីរវាងប្រទេសទាំងពីរ៕
Tag:
ប្រាក់ សុខុន
អ៊ុង សានស៊ូជី
កម្ពុជា
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com