កីឡាជាតិ
ជាតិ
កីឡា​៥​ប្រភេទ​ចេញទៅ​ប្រជែង​ជើងឯក​កីឡា​សិស្ស​មធ្យមសិក្សា​អាស៊ាន​នៅ​សិង្ហ​បុរី​
13, Jul 2017 , 1:29 pm        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី​កម្ពុជា​៥​ប្រភេទ​កីឡា​បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​កីឡា​សិស្ស​មធ្យមសិក្សា​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​២១ ខែកក្កដា​។



​អត្ត​ព​លិ​ក​៥​ប្រភេទ​កីឡា​រួមមាន ហែល​ទឹក អត្តពលកម្ម វាយ​កូន​បាល់ វាយ​កូនឃ្លី​លើ​តុ និង​វាយ​សី​បាន​ចាក​ចេញពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា នេះ ដើម្បី​ចូលរួម​ប្រជែង​ដណ្តើម​ជើងឯក​កីឡា​សិស្ស​មធ្យមសិក្សា​កម្រិត​អាស៊ាន​ប្រចាំឆ្នាំ​២០១៧ នៅ​ប្រទេស​សិង្ហ​បុរី​។ ព្រឹត្តិការណ៍​នេះ ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​២១ ខែកក្កដា​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជូន​ប្រតិភូ​កីឡា និង​កីឡាករ​កីឡាការិនី​សរុប​ចំនួន​៥២​នាក់​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យមសិក្សា​លើក​នេះ ដែល​ដឹកនាំ​ដោយ លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕ 





Tag:
 កីឡា​សិស្ស​មធ្យមសិក្សា​នៅ​សិង្ហ​បុរី​
  ស៊ាន បូរ៉ា​ត​
  ប៊ូ ជុំ​សេរី
© រក្សាសិទ្ធិដោយ thmeythmey.com