ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈឺ​កែងជើង​គួរ​ជួប​ពេទ្យ​ដែរ​ទេ​?
09, Aug 2023 , 6:59 am        
រូបភាព
​បើសិនជា​ការឈឺ​កែងជើង​អ្នក​កើតឡើង​នៅ​ខាងក្រោម​បាត​កែងជើង​តែម្តង នោះ​វា​ទំនងជា​បណ្តាលមកពី​ការ​រលាក​សរសៃ​នៅ​បាតជើង (Plantar Fasciitis) នោះ​តែម្តង​។ បើសិនជា​ការឈឺចាប់​នៅ​ខាងក្រោយ​កែងជើង​វិញ នោះ​អាចជា​ការ​រលាក​សរសៃ​ខាង​កែងជើង (Achilles Tendinitis) វិញ​។



ទោះបីជា​ការឈឺ​កែងជើង​ជា​រោគសញ្ញា​ដ៏​កម្រ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​ក៏​វា​អាច​រំខាន​ដល់​សកម្មភាព​ធម្មតាៗ​របស់​អ្នក ជាពិសេស​ការហាត់​ប្រាណ​បានដែរ​។​

​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិន​ជាមាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖
•    ឈឺចាប់​ធ្ងន់ធ្ងរ និង​ហើម​នៅក្បែ​កែងជើង​
•    មិនអាច​បត​ប្រអប់ជើង​ចុះក្រោម​បាន ឬ​លើក​ម្រាមជើង​ដើម្បី​ដើរ​ធម្មតា​បាន​
•    ឈឺ​កែងជើង​ផ្សំគ្នា​នឹង​ក្តៅខ្លួន ស្ពឹក ឬ​ឈឺ​ឈៀបៗ​នៅ​កែងជើង​
•    ឈឺ​កែងជើង​ធ្ងន់ធ្ងរ​ភ្លាមៗ​ក្រោយពី​មាន​របួស​រួច​
•    ការឈឺចាប់​ចេះតែ​បន្ត​នៅពេល​អ្នក​មិនអាច​ដើរ​បាន ឬ​ឈ​បាន​
•    ឈឺ​យូរ​ជាង​បី​សប្តាហ៍ ទោះបីជា​ក្រោយពី​សម្រាក​ហើយ​ហើយ ឬ​ព្យាបាល​ដោយ​ស្អំ​ទឹកកក និង​ការព្យាបាល​ផ្សេងៗ​ទៀតហើយ​ក៏ដោយ​។​

​ការឈឺ​កែងជើង​ច្រើនតែ​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ដោយ​ការថែទាំ​សុខភាព​ដូចខាងក្រោម​នេះ​បើសិនជា​មិនមែនជា​លក្ខណៈ​ធ្ងន់ធ្ងរ​៖

​សម្រាក​

​បើសិនជា​អាច ចូរ​ចៀសវាង​សកម្មភាព​ទាំងឡាយណា​ដែល​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​កែងជើង​ដូចជា ការរត់ ឬ​ឈ​រយៈពេល​យូរ ដើរ​លើ​ផ្ទៃ​ដែល​រឹងៗ​។​

​ទឹកកក​

​ចូរ​ស្អំ​ទឹកកក​នៅលើ​កែងជើង​រយៈពេល ១៥ ទៅ​២០​នាទី ចំនួន​បី​ដង​ក្នុង​មួយថ្ងៃ​។​

​ប្រើ​ស្បែកជើង​ថ្មី​
​ចូរ​ប្រាកដថា​ស្បែកជើង​ដែល​អ្នក​ពាក់​នោះ​គឺ​ល្មម​ជើងល្អ និង​ផ្តល់នូវ​ការ​ទ្រទ្រង់​ច្រើន​។ បើសិនជា​អ្នកជា​អត្តពលករ ចូរ​ជ្រើសរើស​ស្បែកជើង​ដែល​ត្រូវ​គ្នា​នឹង​កីឡា​ដែល​អ្នកលេង និង​ផ្លាស់ប្តូរ​វា​ឱ្យបាន​ទៀងទាត់​ផង​។​

​ថ្នាំ​បំបាត់​ការឈឺចាប់​
​ថ្នាំ​អាស្ពីរីន ឬ Ibuprofen (Advil, Motrin IB) អាច​កាត់បន្ថយ​ការឈឺចាប់ និង​រលា​កបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com