ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​អំពី​ជំងឺ​គាំងបេះដូង ដែល​ស្ត្រី​គួរ​ដឹង​
13, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​បេះដូង​សរសៃឈាម​ត្រូវបាន​ចាត់ទុកថា​ជា​មូលហេតុ​នាំ​ឲ្យ​ស្លាប់​ច្រើនជាងគេ​នៅលើ​ពិភពលោក​។​យ៉ាងណាមិញ មាន​ស្ត្រី​ម្នាក់​ហើយ​ក្នុងចំណោម​បួន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​។ ការស្លាប់​ដោយសារតែ​ជំងឺ​ទាក់ទង​នឹង​បេះដូង​សរសៃឈាម​ភាគច្រើន​គឺ​មិនដឹង​ទាន់ពេលវេលា​។ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​បាន យក​ល្អ​អ្នក​គួរតែ​ដឹង​អំពី​សញ្ញា​ព្រមាន​របស់​វា​ដែលមាន​ដូចជា​៖



1.    មាន​អារម្មណ៍​ថា​ណែនៗ ឬ​តឹងៗ​ក្នុង​ទ្រូង​យូរ​បំផុត​ពីរ​បី​នាទី ទៅ​ច្រើន​ម៉ោង​
2.    មិន​ស្រួល ឬ​ឈឺចាប់​នៅ​ដៃ​ម្ខាង ឬ​ទាំងសងខាង ខ្នង ក ថ្គាម ឬ​ពោះ​
3.    ពិបាក​ដកដង្ហើម​ដោយមាន​ឬ​គ្មាន​ការមិន​ស្រួល​ក្នុង​ទ្រូង​
4.    បែកញើស​ត្រជាក់​
5.    ចង្អោ​
6.    ធី​ង​ធោ​ង​

​ស្ត្រី​គឺ​ងាយ​នឹង​ពិបាក​ដកដង្ហើម ឈឺចាប់​នៅ​ថ្គាម ចង្អោ និង​វិលមុខ​ណាស់​ខណៈពេលដែល​ពួកគេ​មាន​ជំងឺ​គាំងបេះដូង​។ ការឈឺចាប់​នៅ​ទ្រូង​ច្រើនតែ​កើត​ឡើងលើ​មនុស្ស​ប្រុស​នៅពេល​ពួកគេ​មាន​ជំងឺ​គាំងបេះដូង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com