ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​នៅពេល​ព្រឹក​
14, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​គឺជា​កត្តា​ដ៏​សំខាន់បំផុត​ក្នុងការ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង​ស្រក​ទម្ងន់​ទៀត​។ ទឹក​ក្តៅ​ឧណ្ហៗ​គឺ​ល្អ​សម្រាប់​អ្នក​ណាស់ ជាពិសេស​ផ្លូវ​រំលាយ​អាហារ​តែម្តង​។ ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅពេល​ព្រឹក​ជំនួស​កាហ្វេ នឹង​ពង្រឹង​ដល់​របត់​ឈាម​រត់ ជួយ​ឲ្យ​របួស​នានា​ឆាប់​ជា និង​បន្ថយ​ការ​រក្សាទុក​កាកសំណល់​ក្នុង​ខ្លួន​។​



​ទឹក​ដើរតួនាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​។ របប​អាហារ​មាន​ជីវជាតិ​នឹងមិន​គ្រប់គ្រាន់​ទេ​បើសិនជា​អ្នក​មិនបាន​បញ្ចូល​ការ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ៨​កែវជា​រៀងរាល់ថ្ងៃ​។ ការ​ញ៉ាំ​ទឹក​គួរតែ​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា នឹងមាន​អ្វី​កើត​ឡើងទៅ​បើសិនជា​អ្នក​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​បែបនេះ​?
•    ជួយ​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​
•    ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​តាមរយៈ​ការ​បែកញើស​
•    បង្ការ​ភាព​ចាស់​ជាង​វ័យ​
•    ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​
•    ភ្ញោ​ច​ដល់​របត់​ឈាម​រត់​កាន់តែ​ល្អ​
•    បន្ថយ​ការឈឺចាប់​នានា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com