ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញាជំងឺអំបៅអំបែកលើកូនក្មេង និងមនុស្សធំគឺបែបនេះ
× ការបង្ករោគនៅត្រចៀកផ្នែកកណ្តាល ឬអំបៅអំបែកនោះភាគច្រើនបណ្តាលមកពីបាក់តេរី ឬវីរុស។ ក្មេងច្រើនតែប្រឈមមុខខ្លាំងជាងមនុស្សធំ។ ជំងឺនេះច្រើនតែមានការឈឺចាប់ខ្លាំងព្រោះតែការរលាក និងកើនឡើងជាតិទឹកក្នុងត្រចៀកកណ្តាល។
ដោយសារតែការបង្ករោគច្រើនតែជាវិញដោយខ្លួនឯង ការព្យាបាលប្រហែលជាចាប់ផ្តើមជាមួយនឹងការគ្រប់គ្រងការឈឺចាប់ និងតាមដានលើបញ្ហារបស់វា។ ការបង្ករោគលើទារកទើបកើត និងករណីធ្ងន់ធ្ងរច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ។ ចំពោះបញ្ហារយៈពេលយូរវិញអាចនឹងប៉ះពាល់ដល់ការលឺសម្លេង និងផលវិបាកធ្ងន់ធ្ងរផ្សេងៗទៀត។
រោគសញ្ញាដំបូងនៃការបង្ករោគនៅត្រចៀកច្រើនតែកើតឡើងលឿនណាស់។
ក្មេង
• ឈឺត្រចៀក ជាពិសេសពេលគេង
• ចេះតែយកដៃញ៉ុក ឬទាញត្រចៀក
• ពិបាកគេង
• យំច្រើនជាងធម្មតា
• កាចជាងធម្មតា
• ពិបាកក្នុងការស្តាប់លឺ ឬឆ្លើយតបនឹងសម្លេង
• បាត់បង់តុល្យភាព
• ក្តៅខ្លួនលើសពី ៣៨អង្សា
• ហូរទឹកចេញពីត្រចៀក
• ឈឺក្បាល
• មិនឃ្លានអាហារ។
មនុស្សធំ
• ឈឺត្រចៀក
• ហូរទឹកចេញពីត្រចៀក
• លទ្ធភាពនៃការលឺសម្លេងថយចុះ។
ពេលដែលត្រូវជួបពេទ្យ
សញ្ញានៃការបង្ករោគក្នុងត្រចៀក ឬអំបៅអំបែកនេះអាចបញ្ជាក់អំពីជំងឺមួយចំនួនដែរ។ យកល្អដើម្បីកំណត់រោគវិនិច្ឆ័យកាន់តែច្បាស់ និងព្យាបាលលឿន នោះគួរតែទាក់ទងទៅគ្រូពេទ្យបើសិនជាមានបញ្ហាដូចខាងក្រោមនេះ៖
• កើតរោគសញ្ញាខាងលើយូរជាងមួយថ្ងៃ
• ឈឺត្រចៀកខ្លាំង
• កូនតូចៗគេងមិនបាន ឬកាចក្រោយពីមានការបង្ករោគផ្លូវដង្ហើមខាងលើ ឬផ្តាសាយរួច
• សង្គេតឃើញមានហូរទឹក ខ្ទុះ ឬឈាមចេញពីត្រចៀក។
មនុស្សធំដែលឈឺត្រចៀក ឬហូរទឹកចេញពីត្រចៀកគួរតែជួបគ្រូពេទ្យឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com