កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Man Utd-Man City នៅទឹកដីអាមេរិក នឹងត្រូវពាក់អាវមានរូបឃ្មុំ
× ក្រុមកីឡាកររបស់ Manchester United និង Manchester City នឹងត្រូវផ្តល់កិត្តិយសពាក់ឯកសណ្ឋានដែលមានសញ្ញាសត្វឃ្មុំនៅពេលជួបគ្នានៅលើទឹកដីអាមេរិក ដើម្បីរំលឹកដល់អ្នកបាត់បង់ជីវិត និងជនរងគ្រោះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនាការប្រគុំតន្ត្រីក្នុងកីឡដ្ឋាន Manchester Arena។
បើតាម BBC ការប្រកួតកំដៅសាច់ដុំដើម្បីត្រៀមបើករដូវកាលថ្មីរវាង Man Utd និង Man City ដែលជាជំនួប Manchester derby លើកដំបូងនៅក្រៅទឹកដីអង់គ្លេសនេះ ក៏ជាការប្រកួតសប្បុរសធម៌ផងដែរដើម្បីប្រមូលថវិការសម្រាប់ជនរងគ្រោះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នាការប្រគុំតន្ត្រី Ariana Grande កាលពីថ្ងៃទី២២ ខែឧសភា កន្លែងទៅ ដែលសម្លាប់មនុស្ស២២នាក់ និងជាច្រើននាក់រងរបួស។
ក្រោយការប្រកួតចប់អាវរបស់កីឡាករនៃក្រុមទាំងពីរនឹងត្រូវដាក់ដេញថ្លៃ ហើយប្រាក់ដែលលក់បានត្រូវបញ្ចូលក្នុងមូលនិធិ We Love Manchester ខណៈប្រាក់ដែលរកបានក្នុងសកម្មភាពសប្បុរសធម៌នេះ កើនដល់ជាង១៥លានដុល្លារហើយនាពេលបច្ចុប្បន្ន។
ក្រុមយក្សដែលមកពីក្របខណ្ឌ Premier League ទាំងពីរត្រូវជួបគ្នានៅថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ ក្នុងទីក្រុង Houston សហរដ្ឋអាមេរិក ដោយត្រូវពាក់ឯកសណ្ឋានសត្វឃ្មុំ។ ឃ្មុំគឺជាសត្វដែលប្រជាជនអង់គ្លេសចាត់ទុកជាតំណាងឲ្យភាពសាមគ្គីគ្នានៃប្រទេសនេះ៕
Tag:
បាល់ទាត់
Manchester United
Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com