កីឡាអន្តរជាតិ
អន្តរជាតិ
Man City រំពឹងបាន Walker ពី Spurs ស្របពេលជម្រុះខ្សែការពារស្លាបចេញអស់
× Manchester City ជិតបញ្ចប់ការចុះហត្ថលេខាដើម្បីនាំយកខ្សែការពារ Kyle Walker របស់ Tottenham HotSpur មកកាន់ទឹកដី Etihad Stadium ជាផ្លួវការហើយ។
បើតាមការផ្សាយរបស់ BBC ខ្សែការពារស្លាបស្តាំ វ័យ២៧ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានឹងចូលមកធ្វើតេសសុខភាពនៅថ្ងៃសុក្រ ទី១៤ ខែកក្កដានេះ ដែលមានតម្លៃផ្ទេ ៥០លានផោន ប្រហែល៦៥លានដុល្លារ។
Walker ដែលមកចូលរួមជាមួយ Spurs ពីក្រុម Sheffield United កាលពីឆ្នាំ២០០៩ នេះ មិនមានក្នុងបញ្ចីឈ្មោះក្នុងការប្រកួតកំដៅសាច់ដុំនៅមុនបើករដូវកាលថ្មីជាមួយក្រុមជើងឯករង Premier League រដូវកាលមុននោះទេ ព្រោះរូបគេនឹងត្រូវទៅចូលរួមជាមួយ Man City នៅក្នុងទឹកដីអាមេរិក។
ក្រុមដែលមានលោក Pep Guardiola ជាអ្នកចាត់ការទូទៅនេះ បានជម្រុះកីឡាករដែលមានតំណែងនៅតំបន់ស្លាបនេះចេញរហូតដល់ទីបីរូបដូចជា Pablo Zabaleta, Bacary Sagna និង Gael Clichy កាលពីចុងបញ្ចប់រដូវកាលកន្លងទៅ។
ការចាកចេញនេះអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានសម្លឹងឃើងខ្សែការពារ Dani Alves ពី Juventus មកជំនួសតំណែងនេះ តែត្រូវខកចិត្តដោយសារអតីតសមាជិកក្រុម Barcelona សម្រេចទៅចូលរួមជាមួយ Paris St-Germain ឯណោះវិញ។
ដោយសារមានបញ្ហាខ្វះកីឡាករនៅតំបន់ស្លាបស្តាំនេះហើយ ទើអ្នកចាត់ការ Man City ព្យាមយកខ្សែការពារអន្តរជាតិអង់គ្លេសនេះ ពីទឹកដី White heart land ឲ្យខាងតែបានដើម្បីប្រជែងពាននៅរដូវកាលក្រោយ៕
Tag:
បាល់ទាត់
Manchester City
Kyle Walker
© រក្សាសិទ្ធិដោយ thmeythmey.com