អត្ថបទពាណិជ្ជកម្ម
ចង់ដឹង​អត់​? ថា​តើ​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​នេះ​នឹងមាន​ប្រ៉ូ​ម៉ូ​សិន​អ្វីខ្លះ​?
14, Jul 2017 , 5:43 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​នឹងធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​ថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ​២០១៧ ឆាប់ៗ​ខាងមុខនេះ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៩​យប់ នឹងមាន​ការចូលរួម​ដាក់តាំង​បង្ហាញ​នូវ​សម្ភារៈ និង​សេវាកម្ម​សម្រាប់​មង្គលកា​រ ដោយមាន​ផ្តល់នូវ​ការសាកល្បង​សេវាកម្ម​ក៏ដូចជា​ផលិតផល និង​ការលក់​បញ្ចុះតម្លៃ​ជូន​យ៉ាង​ពិសេស ពី​ក្រុមហ៊ុន​ប្រមាណ​ជាង ៥០​ដូចជា​៖ ភេសជ្ជៈ សេវាកម្ម​ថតរូប វីដេអូ មុន​ថ្ងៃ​អាពាហ៍ពិពាហ៍ Live Video សេវាកម្ម​ថតរូប​នៅក្រៅ​ប្រទេស ស៊ុម​រូបថត​ទំនើប សំអាងការ និង​ពិធីការ ផ្កា និង​សេវាកម្ម​តុបតែង ហាង​នំ Cake សម្លៀកបំពាក់​មង្គលកា​រ សណ្ឋាគារ គ្រឿង​សង្ហា​រឹម ម្ហូបអាហារ ក្រុម​ភ្លេង ក្រុម​តុបតែង​ទឹក​បាញ់​ក្នុង​កម្មវិធី រថយន្ត ធនាគារ ហរិញ្ញវត្ថុ បង់​រំ​លោះ និង​កម្ចី និង​សេវាកម្ម​ថែរក្សា​សុខភាព​ជាដើម​។
 
​ក្នុងនោះ​ក៏​ការចូលរួម​ឧ​ប​ត្ត​ម្ភ​ធំ​ផ្តាច់មុខ​ពី​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា រឺ​ហៅ​យ៉ាងខ្លី​ជា​ភាសា​អង់គ្លេស​ថា CBL ដែលមាន​ផលិត​និង​ចែកចាយ ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ ដូចជា ស្រា​បៀរ Heineken ស្រា​បៀរ Tiger ស្រា​បៀរ Tiger Crystal ស្រា​បៀរ ABC Extra Stout ស្រា​បៀរ Anchor ស្រា​បៀរ Gold Crown និង ស្រា​បៀរ Gold Crown Stout​។​

​នៅក្នុង​ពិព័រណ៍​នៅ​ថ្ងៃទី ២២ ២៣ ខែកក្កដា នេះ​ផ្ទាល់ ខាង​ក្រុមហ៊ុន​បាន​នាំយក​នូវ​ស្រា​បៀរ​ម៉ាក Heineken, ABC, Tiger, Anchor, និង CROWN ដើម្បី​មក​បង្ហាញជូន​អ្នកចូលរួម​ទាំងអស់ រួមជាមួយ​នឹង​ប្រ៉ូ​ម៉ូ​សិន​ជាច្រើន​សម្រាប់​គូ​ស្វាមី ភរិយា​ថ្មី​ដែល​បានធ្វើការ​ជាវ និង​កក់​នៅ​ថ្ងៃ​កម្មវិធី​។



​សម្រាប់​គូ​ស្វាមី ភរិយា​ថ្មី​ដែល​បាន​ជាវ និង​កក់​ស្រា​បៀរ​ម៉ាក Heineken នឹងមាន​ឱកាស​ទទួល​បានការ​ឈ្នះ​រង្វាន់​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដ៏ ត្រចះត្រចង់​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អា​មេ​រិច​។ រាល់​ការ​ជាវ​ចាប់ពី ៥០ កេស​ឡើងទៅ​លោកអ្នក​នឹង​ទទួលបាន​សន្លឹកឆ្នោត​ផ្សងសំណាង​រហូតដល់ ៣​សន្លឹក​។​

​សម្រាប់​គូ​ស្វាមី ភរិយា​ថ្មី​ដែល​បាន​ជាវ និង​កក់​ស្រា​បៀរ​ម៉ាក ABC Extra Stout នឹងមាន​ឱកាស​ទទួល​បានការ​ឈ្នះ​រង្វាន់​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដ៏​ត្រចះត្រចង់​នៅ​ទីក្រុង​មី​ឡាន ប្រទេស​អ៊ីតាលី សហភាព​អ៊ឺរ៉ុប ជាមួយនឹង​បទពិសោធន៍​នៃ​ការ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​៧​។

​សម្រាប់​គូ​ស្វាមី ភរិយា​ថ្មី​ដែល​បាន​ជាវ និង​កក់​ស្រា​បៀរ​ម៉ាក Anchor នឹងមាន​ឱកាស​ទទួល​បានការ​ឈ្នះ​រង្វាន់​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដ៏​ត្រចះត្រចង់​នៅ​ឆ្នេរ​ឋានសួគ៌ Krabi ប្រទេស​ថៃ រហូតដល់ ៥០​រង្វាន់​។ រាល់​ការ​ជាវ​ចាប់ពី ៥០ កេស​ឡើងទៅ​លោកអ្នក​នឹង​ទទួលបាន​សន្លឹកឆ្នោត​ផ្សងសំណាង​រហូតដល់ ២​សន្លឹក​។​

​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​សម្រាប់​គូ​ស្វាមី ភរិយា​ថ្មី​ដែល​បាន​ជាវ និង​កក់​ស្រា​បៀរ​ម៉ាក Tiger នឹងមាន​ឱកាស​ទទួល​បានការ​ឈ្នះ​រង្វាន់​ដ៏​ធំ​បំផុត​គឺ​រថយន្ត​ស៊េរី​ទំនើប Audi Q5 2016 ដ៏​ថ្មី​សន្លាង​មួយគ្រឿង​ភ្លាម ។ រាល់​ការ​ជាវ​ចាប់ពី ៥០ កេស​ឡើងទៅ​លោកអ្នក​នឹង​ទទួលបាន​សន្លឹកឆ្នោត​ផ្សងសំណាង​រហូតដល់ ៣​សន្លឹក​។ ទាំងនេះ​នៅ​មិនទាន់​អស់​ទេ សម្រាប់​អ្នក​ណែនាំ​រោងការ​ក៏​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ផងដែរ​៖ រង្វាន់​ប្រចាំត្រីមាស​គឺ រ៉ឺម៉ក់​កង់​បី​ដឹក​ឥ​វ៉ាន់​ជាមួយ​ស្រា​បៀរ ANCHOR 80 កេស និង​រង្វាន់​ធំ​ប្រចាំឆ្នាំ ១​រង្វាន់ ឡាន​ដឹក​ឥ​វ៉ាន់​ធន់​តូច​ជាមួយ​ស្រា​បៀរ ANCHOR ១៥០ កេស​។​


 
​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​នឹងធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​ថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ​២០១៧ ឆាប់​ខាងមុខនេះ​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៩​យប់​។ ពិព័រណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ទាំងពីរ​ថ្ងៃនេះ​នឹងមាន​ការដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​បែប​ប្រពៃណី សម័យ និង​បុរាណ របស់​កូនកំលោះ កូនក្រមុំ​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ និង​តាំង​បង្ហាញ​សម្លៀកបំពាក់​សម្រាប់​ចូលរួម​ពិធីមង្គលការ ផងដែរ​។ លើសពីនេះ​ទៀត​ក៏មាន​ការសម្តែង​កម្មវិធី​សំខាន់​មួយចំនួន​ក្នុង​ពិធី​រៀប​មង្គលការ​ដូចជា​ពិធី​ចូល​ម្លប់ របាំ​ជូនពរ របាំ​សហ​សម័យ និង​ការប្រគុំ​ភ្លេង​បែប​ប្រពៃណី​។ អ្នកចូលរួម​ទាំងអស់​នឹង​អាច​ប្រមូលបាន​នូវ​គំនិតល្អៗ​ស្តីពី​ការរៀប​មង្គលការ យល់ដឹង​ពី​របៀប​ក្នុងការ​ជ្រើសរើស​សម្ភារៈ និង​អ្នកផ្គត់ផ្គង់​សេវាកម្ម​មង្គលការ ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ការ​ដេ​គ័​រ​ឆាក ការតុបតែង​កន្លែង​ថតរូប​អនុស្សា​វី​រី​យ៍ និង​ការ​ដេ​គ័​រ​ផ្កា​នៅមុន​ក្លោង​ធ្វើ​ចូល​ជាដើម​។​

​តោះ​កុំ​ភ្លេច​ទៅ​ចូលរួម ដើម្បី​ទទួលបាន​ប្រ៉​ម៉ូ​សិន​ពិសេសៗ​ជាច្រើន​ផ្សេងទៀត​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com