អត្ថបទពាណិជ្ជកម្ម
ទទួលបាន​ទិដ្ឋាការ (Visa) ឥតគិតថ្លៃ​ចំពោះ​ការធ្វើដំណើរ​ទៅ ទីក្រុង​ឌូ​បៃ​
14, Jul 2017 , 6:02 pm         5773
រូបភាព
​ភ្នំពេញ​៖​ថ្ងៃ​សុក្រ ទី​១៤ កក្កដា​ឆ្នាំ ភ្ញៀវទេសចរ​កម្ពុជា​ដែល​ធ្វើ ដំណើរ​ទៅកាន់​ទីក្រុង​ឌូ​បៃ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត នឹងមាន​សិទ្ធិ​ទទួលបាន ទិដ្ឋាការ ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​កំណត់​មួយ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​អេ​មី​រ៉ា​ត​។​ការទទួលបាន ទិដ្ឋិ​ការ​ដោយ​ឥតគិតថ្លៃ​នេះ នឹងធ្វើ​ឱ្យ​អ្នកដំណើរ​កាន់តែ​មាន​ភា​ព​ងាយស្រួល ក្នុងការ​ស្វែង យល់​ពី​ទីក្រុង​ដ៏​អស្ចារ្យ​របស់​ប្រទេស​អារ៉ាប់​រួម នា​រដូវក្តៅ​ខាងមុខនេះ​។​

​ភ្ញៀវទេសចរ​កម្ពុជា​ទាំងអស់​ដែល​ធ្វើការ​កក់​សំបុត្រ​យន្តហោះ ក្នុងការ​ហោះហើរ​ទៅមក ពី​រាជធានី​ភ្នំពេញ ទៅ​ទីក្រុង​ឌូ​បៃ​⁣ (round trip) ចាប់ពី​ថ្ងៃនេះ​រហូត ដល់​ថ្ងៃទី ១៤ ខែសីហា ហើយ សម្រាប់​ការធ្វើដំណើរ​ពីថ្ងៃ​នេះ​⁣ រហូតដល់​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៧ នឹង អាច​ទទួល បាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ទទួលបាន​ទិដ្ឋាការ​ឥតគិតថ្លៃ​ដែលមាន តម្លៃ ៩០ ដុល្លារ​។ តម្លៃ​សំបុត្រ​ទៅកាន់​ទីក្រុង​ឌូ​បៃ គឺ​ចាប់ផ្តើម​ពី ៥៣៣ ដុល្លារ​អាមេរិក សម្រាប់​អ្នកដំណើរ​ថ្នាក់ សន្សំសំចៃ (Economy Class) និង ១,៨១៨ ដុល្លារ​អាមេរិក អ្នកដំណើរ​ថ្នាក់​ពាណិជ្ជកម្ម (Business Class)​។​

​ទីក្រុង​ឌូ​បៃ​គឺជា​ទិសដៅ​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​អាស៊ី​ជាច្រើន​ដោយសារតែ​ភាព ទាក់ទាញ​សម្រាប់​អ្នកដំណើរ​កម្សាន្ត​ជា​គ្រួសារ មាន សួន​កម្សាន្ត និង​សួន​ទឹក ដ៏​គួរឱ្យ​ចាប់អារម្មណ៍ រួមជាមួយ​ហាង​លក់ទំនិញ​នានា​ដ៏​សម្បូរបែប​។​

​ការសម្រាកលំហែ​នៅ​ទីក្រុង​ឌូ​បៃ អាចជា​ការផ្លាស់ប្តូរ​មួយ​ដ៏​អស្ចារ្យ​បំផុត  ដោយ​គិត​ចាប់ពី ការចំណាយ​ពេល​រសៀល ដើរ​លើ​ឆ្នេរ Jumeirah បន្តទៅ​វាល​ខ្សាច់ Safari ហើយ​មើលឃើញ ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មិនអាច​បំភ្លេចបាន ពីលើ​អាគារ​ខ្ពស់បំផុត របស់​ពិភពលោក ហៅថា Burj Khalifa ឬ​ដំណើរ​កំសាន្ត​កម្សាន្ត​ជុំវិញ​ទីក្រុង​ឌូ​បៃ បែប​ប្រពៃណី​។ មាន​អ្វីៗ ជាច្រើន​ទៀត​ដែល​អ្នកទេសចរ ត្រូវ​ទស្សនា​និង​ធ្វើ នៅក្នុង​ទីក្រុង​ចម្រុះ​ជាតិ​សាសន៍​នេះ​។ ការស្រមើស្រមៃ​របស់​អ្នក លើ​ការកម្សាន្ត នៅ​ទីក្រុង​ឌូ​បៃ​⁣ គឺ​គ្មាន​ដែន​កំណត់​នោះទេ​។​

​ជើងហោះហើរ​ដោយផ្ទាល់​មាន​រយ​:​ពេល ៩​ម៉ោង​និង ៣០​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ ដែល​ធ្វើការ​ចុះចត​រយ​:​ពេល​ខ្លី នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា នេះ​ជាហេតុ ធ្វើអោយ​ទីក្រុង​ឌូ​បៃ ពិត​ជាមាន​ភាពងាយស្រួល​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​និង ជា​ទិសដៅ​ដ៏​ល្អឥតខ្ចោះ សម្រាប់​រដូវក្តៅ​ដ៏​ខ្លី នាពេល​ខាងមុខនេះ​។​



​យន្តហោះ Boeing ៧៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត ផ្តល់ជូន​ប្រភេទ​កៅអី ពាណិជ្ជកម្ម​ដែល​អាច​ទម្រេត​រាបស្មើ​ដូច​គ្រែ (Business Class lie-flat beds) ជាមួយ ទម្ងន់​ឥ​វ៉ាន់​តាម​ខ្លួន​អតិប្បរមា​រហូតដល់ ៤០ គីឡូ សម្រាប់​អ្នកដំណើរ​ថ្នាក់​ពាណិជ្ជកម្ម (Business Class) និង​៣៥ គីឡូ សម្រាប់​អ្នកដំណើរ​ថ្នាក់​សន្សំសំចៃ (Economy Class)​។

​អ្នកដំណើរ​នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត​អាច​ទស្សនា កម្មវិធី​កម្សាន្ត​ក្នុង​យន្តហោះ​ដែលមាន ប៉ុស្តិ៍​ទូរទស្សន៍​ជាង​២,៥00 ប៉ុស្តិ៍ ខ្សែភាពយន្ដ ហ្គេម និង​ទូរទស្សន៍​រួមជាមួយ​វ៉ា​យ​ហ្វា​យ​(Wi-Fi) ដែលមាន​នៅលើ​យន្តហោះ​អេ​មី​រ៉ា​ត​។ អ្នកដំណើរ តាម​យន្តហោះ​អេ​មី​រ៉ា​ត​ទាំងអស់ នឹង​ទទួលបាន​អាហារ​ជាច្រើន​ប្រភេទ​នៅ​អំ​ទ្បុ​ង​ពេល ធ្វើដំណើរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត​មាន​បណ្តាញ​ទូទាំង​ពិភពលោក​យ៉ាង​ទូលំទូលាយ​ជាង ១៥០ ទិសដៅ​លើ​ទ្វីប​ចំនួន ៦ នៅក្នុង ៨៤ ប្រទេស និង​តំបន់​ដែនដី​។ អ្នកដំណើរ​មកពី​ប្រទេស​កម្ពុជា អាច​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅកាន់​គោលដៅ​ទូទាំង​ពិភពលោក របស់​អេ​មី​រ៉ា​ត តាម​ទីក្រុង​ឌូ​បៃ​។​

​ដើម្បី​ទទួលបាន​ទិដ្ឋាការ​ដោយ​ឥតគិតថ្លៃ​និង​ទទួលបាន​ព័ត៌មាន​បន្ថែម​ស្តីពី​ការផ្តល់ជូន​នេះ អ្នកដំណើរ ចេញពី​ទីក្រុង​ភ្នំពេញ អាចទាក់ទង​ការិយាល័យ​អេ​មី​រ៉ា​ត​នៅ​កម្ពុជា​តាម​លេខ 061​ 77​7​ 834​​ ឬ ផ្ញើ​email មកកាន់​: ekcambodia@emirates.com ។ ដើម្បី​កក់​សំបុត្រ សូម​ទំនាក់ទំនង ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍ ដែល​លោកអ្នក​ពេញចិត្ត ឬ​ចូលទៅ​កាន់ វេ​ប​សាយ www.emirates.com/kh​។ ​
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ