បទយកការណ៍ / បទសម្ភាសន៍
សេចក្តីព្រាងច្បាប់ការពារសាក្សី និងការពារប្រភព អាចចូលដល់រដ្ឋសភាចុងឆ្នាំនេះ
× សេចក្តីព្រាងច្បាប់ចំនួនពីរបន្ថែមទៀតដែលទាក់ទងនឹងការកំចាត់អំពើពុករលួយ គឺសេចក្តីព្រាងច្បាប់ស្តីពីការពារប្រភព និងសេចក្តីព្រាងច្បាប់ស្តីពីការពារសាក្សី នឹងអាចបញ្ជូលដល់រដ្ឋសភានៅក្នុងចុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់សារព័ត៌ថ្មីៗ បន្ទាប់ពីលោកធ្វើអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការជំនាញរាយការណ៍ពីអំពើពុករលួយ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំរួមគ្នាដោយអង្គការតម្លាភាពកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។
សូមស្តាប់ប្រសាសន៍របស់លោក ឱម យ៉ិនទៀង ដែលឆ្លើយនឹងសំណួររបស់លោក គី សុខលីម៖
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានពន្យល់ថា ការតាក់តែងសេចក្តីព្រាងច្បាប់បន្ថែមនេះត្រូវធ្វើឡើងដើម្បីឆ្លើយតបទៅនឹងនិន្នាការថ្មី ហើយម្យ៉ាងទៀតវាក៏ជាគំនិតរបស់ដៃគូរអន្តរជាតិដែរ។ ប៉ុន្តែ បើយោងតាមការបញ្ជាក់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដដែល ទោះកម្ពុជាមិនទាន់មានច្បាប់ស្តីពីការការពារប្រភព និងសាក្សីក៏ដោយ អង្គភាពរបស់លោកបានអនុវត្តវិធានការទាំងនេះរួចអស់ទៅហើយតាមរយៈបញ្ញត្តិពាក់ព័ន្ធនានា។
«កន្លងមក ពេលខ្លះយើងសុខចិត្តចាញ់ក្តី តែយើងមិនឲ្យមានបញ្ហាកើតឡើងចំពោះប្រភពយើងឡើយ»។ នេះជាការអះអាងរបស់លោក ឱម យ៉ិនទៀង ដែលបង្ហើបថាច្បាប់បន្ថែមនេះ នឹងបញ្ញត្តិឲ្យមានការបង្កើតយន្តការជាក់លាក់មួយដើម្បីការពារប្រភពផ្តល់ព័ត៌មាតែម្តង៕
Tag:
ពុករលួយ
ឱម យ៉ិនទៀង
© រក្សាសិទ្ធិដោយ thmeythmey.com