ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៧​ចំណុច អាច​ការពារ​អ្នក​ពី​ជំងឺ​ទឹកនោម​ផ្អែម​
15, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ប្រទះ​នឹង​ជំងឺ​ទឹកនោមផ្អែម អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ពិសារ​បន្លែ​ឲ្យ​ច្រើនជាង​សាច់​។​
2.    ប្រសិនជា​អ្នក​ធាត់ អ្នក​គួរតែ​បញ្ចុះទម្ងន់ ព្រោះ​បើ​ធាត់​ពេក ងាយ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ណាស់​។​
3.    អ្នក​គួរតែ​ដើរ​រាល់ថ្ងៃ​ឲ្យ​បាន​៣៥​នាទី ព្រោះ​វា​អាច​បញ្ចុះ​អត្រា​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ចំនួន​៨០%​។​
4.    អ្នក​គួរតែ​បន្ថយ​ញ៉ាំ​អាហារ​បំពង ព្រោះ​អាហារ​ទាំងនេះ អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកជា​ខ្លាំង​។​
5.    អាហារ​ផ្អាប់​ទុក​យូរ ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺ​យ៉ាងខ្លាំង​។​
6.    អ្នក​គួរតែ​គេង​ឲ្យ​គ្រប់​៦​ម៉ោង​ក្នុង​មួយថ្ងៃ ទើប​អាច​បញ្ចុះ​អត្រា​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ ប៉ុន្តែ​បើ​អ្នក​គេង​ហួស​ពី​៨​ម៉ោង វា​នឹងធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ទៅវិញ​។​
7.    សម្ពាធ​ក៏​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​បន្ធូរ​អារម្មណ៍ ទើប​អ្នកមាន​សុខភាព​ល្អ​៕ 

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com