ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការៈដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ជ្រើសរើស​សង្សារ​ខុស​ហើយ​
15, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​បាន​ជួប​បុរស ឬ​ស្ត្រី​ម្នាក់​ដែល​គិតថា​អស្ចារ្យ និង​ល្អឥតខ្ចោះ​ហើយ​។ អ្នក​ប្រហែលជា​គិតថា​ខ្លួនឯង​មានសំណាង​ដែល​អាច​រកបាន​មនុស្ស​ប្រភេទ​នេះ​។ ប៉ុន្តែ​អ្វីដែល​ពិតប្រាកដ​នោះ​គឺថា តើ​រូបរាង​ខាងក្រៅ​ល្អ​ដូច​ចិត្តគំនិត​គេ​ឬ​អត់​? មនុស្ស​ដែល​មើលទៅ​អស្ចារ្យ​ច្រើនតែ​លាកបាំង​ដោយ​ស្រោម​មុខស្រស់​ស្អាត ហើយក៏​ជំនាញ​ក្នុងការ​បង្ហាញ​ភាព​អស្ចារ្យ​ដែរ ប៉ុន្តែ​ពួកគេ​ទំនងជា​អាច​ចេញ​កន្ទុយ ឬ​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​អ្នក​បើសិនជា​អ្នក​បន្ត​រស់នៅ​ជាមួយ​គេ​រយៈពេល​យូរ​ទៀត​។ កុំ​បាច់​សោកស្តាយ​ឡើយ​នៅពេល​គេ​ព្យាយាម​កេងចំណេញ​ពី​អ្នក និង​បាត់​មុខ​នៅពេល​គេ​ធ្វើ​ការងារ​នោះ​រួច​។​



​ខាងក្រោម​នេះ​គឺជា​អា​ការៈដែល​អ្នក​គួរតែ​ស្វែងយល់​អំពី​រឿង​ខាងលើ​ហើយ​ដើម្បី​កុំ​ឲ្យ​យឺត​ពេល​ទាន់​៖
•    គេ​ធ្វើ​ល្អ​តែ​នៅពេល​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​
•    គេ​អាច​នឹង​ធ្វើជា​ចិត្តល្អ និង​យកចិត្តទុកដាក់​តែ​ពេល​ដំបូងៗ​ទេ​
•    អ្នក​មិនមែនជា​មនុស្ស​សំខាន់​សម្រាប់​គេ​រាល់ថ្ងៃ​ឡើយ​
•    មនុស្ស​ប្រភេទ​នេះ​តែងតែ​អាត្មានិយម​បំផុត​
•    អ្នកមើល​ឃើញតែ​ចំណុច​ល្អ​របស់គេ ប៉ុន្តែ​គេ​មិនដែល​ឲ្យ​តម្លៃ​ចំណុច​ល្អ​អ្នក​ឡើយ​
•    គេ​តែងតែ​និយាយ​ច្រើន ប៉ុន្តែ​សន្យា​ខ្យល់​រហូត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com