ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គេង​ចេះតែ​មិន​លក់​ស្កប់ស្កល តាមពិត​មកពី​របៀប​រស់នៅ​អញ្ចឹង​សោះ​!!
16, Jul 2017 , 8:59 pm         1514
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​ពេល​ល្ងាច​អាច​នឹង​កំពុងតែ​ប៉ះពាល់​ដល់​ភាពងាយស្រួល​គេង​លក់​របស់​អ្នក​បាន​។ យ៉ាងណាមិញ មានរឿង​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​គេង​មិនបាន ឬ​គេង​មិន​លក់​។ ទាក់ទង​នឹង​ទម្លាប់​មិនល្អ ក៏ដូចជា​របៀប​រស់នៅ​មួយចំនួន​របស់​មនុស្ស​ពេលបច្ចុប្បន្ន​នេះ មានការ​រំខាន​ដល់​ការ​គេង​ច្រើនណាស់​។ តើ​ទម្លាប់​របៀប​រស់នៅ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


    ការ​ក្រ​ញ៉ាំ​អាហារ​ពេលយប់ ជាពិសេស​ញ៉ាំ​ច្រើនៗ​ទៀត​។ ការធ្វើ​បែបនេះ​អាច​បណ្តាល​ឲ្យ​ក្រហាយ​ដើមទ្រូង ដែល​វា​នឹង​រំខាន​ដល់​ការ​គេង​បាន​។​
    មើល​ទូរទស្សន៍​ពេល​គេង ព្រោះ​ពន្លឺ​ពណ៌​ខៀវ​ចេញពី​ទូរទស្សន៍​នឹង​រំខាន​ដល់​ការផលិត​អ័រម៉ូន​ងងុយគេង​របស់​រាង​កាយ​។​
    គេង​បណ្តើរ​ចុច​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​បណ្តើរ​។ ការមើល​អ៊ី​ម៉ែ​ល ឬ​បណ្តាញ​សង្គម​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​នៅពេល​ព្យាយាម​គេង​។​
    ការ​ញ៉ាំ​របស់​ផ្អែមៗ​នៅ​ម៉ោង​គេង​ក៏​មិនមែនជា​រឿង​ល្អ​ដែរ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​អ្នក​ភ្ញាក់​ពី​គេង​នៅ​កណ្តាលយប់​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1112next