ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេងចេះតែមិនលក់ស្កប់ស្កល តាមពិតមកពីរបៀបរស់នៅអញ្ចឹងសោះ!!
× ទម្លាប់ពេលល្ងាចអាចនឹងកំពុងតែប៉ះពាល់ដល់ភាពងាយស្រួលគេងលក់របស់អ្នកបាន។ យ៉ាងណាមិញ មានរឿងច្រើនណាស់ដែលអាចធ្វើឲ្យមនុស្សម្នាក់គេងមិនបាន ឬគេងមិនលក់។ ទាក់ទងនឹងទម្លាប់មិនល្អ ក៏ដូចជារបៀបរស់នៅមួយចំនួនរបស់មនុស្សពេលបច្ចុប្បន្ននេះ មានការរំខានដល់ការគេងច្រើនណាស់។ តើទម្លាប់របៀបរស់នៅទាំងនោះមានអ្វីខ្លះទៅ?
ការក្រញ៉ាំអាហារពេលយប់ ជាពិសេសញ៉ាំច្រើនៗទៀត។ ការធ្វើបែបនេះអាចបណ្តាលឲ្យក្រហាយដើមទ្រូង ដែលវានឹងរំខានដល់ការគេងបាន។
មើលទូរទស្សន៍ពេលគេង ព្រោះពន្លឺពណ៌ខៀវចេញពីទូរទស្សន៍នឹងរំខានដល់ការផលិតអ័រម៉ូនងងុយគេងរបស់រាងកាយ។
គេងបណ្តើរចុចទូរស័ព្ទឆ្លាតវ៉ៃបណ្តើរ។ ការមើលអ៊ីម៉ែល ឬបណ្តាញសង្គមអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ត្រេសនៅពេលព្យាយាមគេង។
ការញ៉ាំរបស់ផ្អែមៗនៅម៉ោងគេងក៏មិនមែនជារឿងល្អដែរ ព្រោះវាអាចបណ្តាលឲ្យអ្នកភ្ញាក់ពីគេងនៅកណ្តាលយប់បាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com