ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មនុស្ស​បែបណា​ទៅ​ដែល ងាយ​នឹង​រមួលក្រពើ ឬ​រមួល​សាច់ដុំ​ជាងគេ​?
17, Jul 2017 , 6:59 am         803
រូបភាព
ដោយ: ថ្មីៗ
​ភាព​តឹង ឬ​ការឈឺចាប់​ដូច​គេ​ហែក​សាច់ដុំ​នៃ​ការ​រមួលក្រពើ​គឺជា​រឿង​មួយ​ដែល​បុគ្គល​ដែល​ធ្លាប់​ជួបប្រទះ​មិន​ងាយ​ភ្លេច​ឡើយ ហើយក៏​មិន​ចង់​ឲ្យ​វា​កើតឡើង​ទៀត​ដែរ​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹងថា​ហេតុអ្វី​បានជា​សាច់ដុំ​អ្នក​ចេះតែ​រមួល​បែបនេះ​ដែរ​ទេ​?


​នេះ​ដោយសារតែ​អ្នក​កំពុងតែ​ស្ថិតក្នុង​តារាង​មនុស្ស​ដែល​ងាយ​កើត​បញ្ហា​នេះ​។ តើ​មនុស្ស​បែបណា​ដែល​ងាយ​រមួលក្រពើ​ទៅ​?
•    មិន​ចូលចិត្ត​ពុត​ពែន​សាច់ដុំ​សិន​មុនពេល​ហាត់ប្រាណ​
•    សាច់ដុំ​ដែល​ហាត់ប្រាណ​នោះ​អស់កម្លាំង​ខ្លាំងពេក​
•    ហាត់ប្រាណ​ក្នុង​អាកាសធាតុ​ក្តៅ​
•    ហាត់ប្រាណ​នៅពេល​រាងកាយ​ខ្សោះ​ជាតិ​ទឹក ឬ​កង្វះ​អេ​ឡិច​ត្រូ​លីត្រ​
•    ហាត់​លំ​ហាត់ប្រាណ​ដែល​ត្រូវ​ការប្រើ​កម្លាំង​ថាមពល​ខ្លាំងពេក​
•    ជា​មនុស្ស​ដែល​ធាត់ កំពុងតែ​ឈឺ ឬ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ណាមួយ​
•    ជា​មនុស្ស​ចាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1112next