កីឡាជាតិ
ជាតិ
AFF U15៖ ក្រោយ​ឈ្នះ​ទី​ម័​រ​ខាងកើត U15 កម្ពុជា​បន្ត​ប៉ះ​ព្រុយ​ណេ​នៅ​ល្ងាច​នេះ​
16, Jul 2017 , 11:11 am        
រូបភាព
U15 កម្ពុជាក្រោយយកឈ្នះទីម័រខាងកើត ១-០ កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៧។
U15 កម្ពុជាក្រោយយកឈ្នះទីម័រខាងកើត ១-០ កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៧។
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ព្រុយ​ណេ​នា​ជំនួប​លើក​ទី​៤​ក្នុង​ពូ​ល B នៃ​ពានរង្វាន់ AFF U15 Championship 2017 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ កក្កដា នេះ នៅ​កីឡដ្ឋាន Chonburi Campus Stadium 1 ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។



​ក្រោយ​យកឈ្នះ​ជា​បន្តបន្ទាប់​លើ​ក្រុម​ហ្វីលីពីន ៤-០ និង​ទី​ម័​រ​ខាងកើត ១-0 រួចមក U15 កម្ពុជា​ត្រូវ​បន្ត​បេសកកម្ម​ស្វែងរក​ជ័យជម្នះ​ក្នុងពេល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship 2017 ដោយ​ប៉ះ​ជាមួយ ក្រុម​ព្រុយ​ណេ នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​កីឡដ្ឋាន Chonburi Campus Stadium 1 ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។

​បើតាម​ការប្រកួត​បី​លើក​ដូចគ្នា​ក្នុង​ពូ​ល B U15 កម្ពុជា​ហាក់​ទទួលបាន​លទ្ធផល​ល្អ​ជាង​ព្រុយ​ណេ ពោលគឺ U15 កម្ពុជា​ឈ្នះ​ពីរលើក​និង​ចាញ់​មួយ​លើក ខណៈ​ព្រុយ​ណេ​ចាញ់​ពីរលើក និង​ស្មើ​មួយ​លើក​។ អាស្រ័យហេតុនេះ សម្រាប់​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​ល្ងាច​នេះ U15 កម្ពុជា​អាចមាន​ភាគរយ​ឈ្នះ​ច្រើនជាង U15 ព្រុយ​ណេ​។

​បើតាម​ប្រវត្តិ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៤​លើក​រួចមកហើយ នៅ​ឆ្នាំ​២០០៧ កម្ពុជា​បាន​យកឈ្នះ​ព្រុយ​ណេ ២-០ នៅលើ​ទឹកដី​របស់ខ្លួន មុន​ស្មើ ១-១ នៅលើ​ទឹកដី​ឡាវ​នៅ​ឆ្នាំ​២០១១​។ ឆ្នាំ​២០១៣ កម្ពុជា​បាន​លត់​ព្រុយ​ណេ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៨-០ នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា មុន​បន្ត​យកឈ្នះ ២-០ នៅលើ​ទឹកដី​ខ្លួនឯង​កាលពី​ឆ្នាំ​២០១៦​។

​សម្រាប់​ការប្រកួត​ក្នុង​ពូ​ល B នេះដែរ ខណៈ​ហ្វីលីពីន ប៉ះ ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង​៤​រសៀល​នៅ​កីឡដ្ឋាន Chonburi Campus Stadium 1 U15 វៀតណាម តទល់​ជាមួយ U15 ម៉ាឡេស៊ី​នៅ​កីឡដ្ឋាន Chonburi Campus Stadium 2​។

​សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ម្សិលមិញ U15 ឡាវ​បាន​យកឈ្នះ​ហ្វីលីពីន ៣-២ ខណៈ​អូស្ត្រាលី​លត់​មី​យ៉ាន់​ម៉ា ៥-០ មុន​ម្ចាស់ផ្ទះ​ថៃ យកឈ្នះ​សិង្ហ​បុរី ២-០៕  


Tag:
 AFF U15 Championship 2017
  U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com