ជាតិ
ក្រសួងពាណិជ្ជកម្ម​សហ​ការ​ជាមួយ​ស្ថានទូត​ថៃ​រៀបចំ​សិក្ខាសាលា​ស្តីពី​ស្តង់ដា​ហា​ឡា​ល​
16, Jul 2017 , 10:19 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម តាមរយៈ​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​រៀបចំ​សិក្ខាសាលា​មួយ ដោយនិយាយ​ពី​ស្តង់ដា​ហា​ឡា​ល​កម្ពុជា​។ កម្មវិធី​នេះ​សហការ​រៀបចំឡើង​ដោយ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ក្រោម​ប្រធានបទ «​បទដ្ឋាន​បច្ចេកទេស​ស្តង់ដា​ហា​ឡា​ល​៖ ការចែករំលែក​បទពិសោធ​ន៍​រវាង​កម្ពុជា និង​ថៃឡង់​ដ៍​»​។​



​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម សិក្ខាសាលា​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២០ កក្កដា វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ជិត​វត្តភ្នំ ឬ​ទល់មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ នឹង​ជជែក​ជុំវិញ​កម្រិតស្តង់ដា​ហា​ឡា​ល ដែល​រួមមាន «​យុទ្ធសាស្ត្រ​ជំរុញ​ការអភិវឌ្ឍ​ផលិតផល​ហា​ឡា​ល​កម្ពុជា​ឱ្យមាន​ភាពជឿនលឿន និង​លើកកម្ពស់​ការជឿទុកចិត្ត​ពី​សំណាក់​សាសនិក​ឥស្លាម និង​ការចូលរួម​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នូវ​ផលិតផល និង​សេវាកម្ម​ហា​ឡា​ល​នៅក្នុង​ប្រទេស​កម្ពុជា​»៕


Tag:
 ស្តង់ដា​ហា​ឡា​ល​
  ក្រសួងពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com