កីឡាជាតិ
ជាតិ
សែន រ៉ា​ឌី និង​មិត្ត​រួម​ក្រុមកីឡា​វ៉ូ​វី​ណា​ម​ហ្វឹកហាត់​នៅ​វៀតណាម​ដើម្បី​ត្រៀម​ការពារ​ជើងឯក​ពិភពលោក​
17, Jul 2017 , 8:19 am        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​ពិភពលោក​ពី​អាល់​ហ្សេ​រី សែន រ៉ា​ឌី និង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម​ចំនួន​១២​នាក់​ផ្សេងទៀត​បានចេញ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​វៀតណាម ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ឥណ្ឌា នា​ដើមខែ​សីហា ខាងមុខ​។ ក្រុម​កីឡាករ​កម្ពុជា​ទាំងនេះ ធ្វើការ​ហ្វឹកហាត់​នៅ​វៀតណាម​រហូតដល់​ថ្ងៃ​ប្រកួត​តែម្តង​។



​កីឡាករ​ជម្រើសជាតិ​វ៉ូ​វី​ណា​ម សែន រ៉ា​ឌី បាន​ចេញទៅ​ហ្វឹកហាត់​បង្កើន​បច្ចេកទេស និង​សមត្ថភាព​នៅ​ប្រទេស​វៀតណាម​ម្ចាស់​ក្បាច់គុន​កីឡា​វ៉ូ​វី​ណា​ម ដើម្បី​ត្រៀម​ការពារ​តំណែង​ជើងឯក​ពិភពលោក ដែល​រូបគេ​ឈ្នះ​ពី​ប្រទេស​អាល់​ហ្សេ​រី​កាលពី​ឆ្នាំ​២០១៥​។ ក្រៅពី​ម្ចាស់​ជើងឯក​ពិភពលោក​រូបនេះ កីឡាករ​កីឡាការិនី​១២​នាក់​ផ្សេងទៀត​ក៏​កំពង់​ហ្វឹកហាត់​នៅ​ទីនោះ​ផងដែរ​។

​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​ទាំងនេះ នឹង​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​រយៈពេល​២០​នៅ​ទីនោះ រួច​បន្តដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ឥណ្ឌា​តែម្តង​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា​។ កីឡាករ​ដែល​ចេញទៅ​ហ្វឹកហាត់​នៅ​វៀតណាម​មាន​ចំនួន​១៣​នាក់​(​ស្រី​៥​នាក់​)​ដោយ​ពួកគេ​ហ្វឹកហាត់​លើ​វិញ្ញាសា​ប្រយុទ្ធ និង​សម្តែង​។

​សម្រាប់​ការចេញ​ទៅ​ហ្វឹកហាត់​នៅ​វៀតណាម ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ឥណ្ឌា ដោយ​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការឧបត្ថម្ភ​ផ្ទាល់​ពី​លោក រ័ត្ន សុខន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​៕


Tag:
 វ៉ូ​វី​ណា​ម​
  សែន រ៉ា​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com