អត្ថបទពាណិជ្ជកម្ម
មី​ជូរ​ហិ​រ Bro & Sis រសជាតិ​ប្លែក​មាត់ ពី ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន
17, Jul 2017 , 10:29 am        
រូបភាព
​ថ្មីៗ​នេះ ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា (BBQ Chicken Cambodia) មាន​កិត្តិយស​ក្នុងការ​ណែនាំ មុខម្ហូប​ថ្មី មី​ជូរ​ហិ​រ Bro & Sis ដែលមាន​រសជាតិ​ហិ​រ សរសៃ​មី​កូរ៉េ​ញ៉ាំ​ជក់មាត់ ជាមួយនិង​ទឹក​ស៊ុប​គីម​ឈី​ក្តៅៗ​ហិ​រ​ទៀត​នោះ ធានាថា​លោកអ្នក​នឹង​ទទួល​នូវ​រសជាតិ​ដ៏​ប្លែក​ថ្មី ដែល​ទើប​មកដល់​ថ្មីៗ​នេះ​។ មី​ជូរ​ហិ​រ Bro & Sis នេះ​មាន ២ រសជាតិ គឺ គ្រឿង​សមុទ្រ និង​សាច់គោ ដែល​ផ្តល់ជូន​ក្នុងតម្លៃ​ពិសេស​តែ ៣.៩៩ ដុល្លារ ប៉ុណ្ណោះ នៅ​គ្រប់​សាខា ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន ចាប់ពី​ម៉ោង ២​រសៀល ដល់​ម៉ោង ៦​ល្ងាច​។​
 
​ក្រោយពី​ការបម្រើ​សេវាកម្ម ជូន​ដល់​អតិថិជន ចាប់តាំងពី​ឆ្នាំ ២០០៨ រួចមក ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា ( BBQ Chicken Cambodia) ដែលជា ភោជនីយដ្ឋាន​សាច់មាន់​បំពង និង​បា​ប៊ី​ឃ្យូ លំដាប់​អន្តរជាតិ​លេខ​១ ដែល​ត្រូវបាន​ទិញ​សិទ្ធិផ្តាច់មុខ​ពី​ប្រទេស​កូរ៉េ កំពុង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ជាខ្លាំង​លើ ឱជា​រស​នៃ​មុខម្ហូប មាន​ម្ហូប​ច្រើន​មុខ និង​មាន​ប្រយោជន៍​ដល់​សុខភាព​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ សាច់មាន់​ស្រស់ៗ​ត្រូវបាន​រៀបចំ​យ៉ាង​សម្រិតសម្រាំង ក្នុងការ​ចម្អិន​ជាមួយ​ប្រេង​អូ​លីវ 100​ភាគរយ និង​គ្រឿងផ្សំ​សម្ងាត់ បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ សាកលវិទ្យាល័យ មាន់ (Chicken University) របស់​ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ​។​

​គួរបញ្ជាក់​ផងដែរ​ថា ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា មាន ៤ សាខា នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប រួមមាន សាខា​បឹង​កេងកង សាខា​ផ្លូវ​កម្ពុជា​ក្រោម សាខា​ផ្សារ​ទំនើប​សូរិយា និង សាខា​អង្គរ​ត្រេ​ដ​សេន​ធ័​រ ខេត្តសៀមរាប​។ លើសពីនេះ​ទៀត ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន កម្ពុជា ត្រូវបាន​ទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខួ​ស្តា កាហ្វេ (Costa Coffee)  ដេ​រី​ឃ្វី​ន (Dairy Queen) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) និង បា​ប៊ី ឃ្យូ ផ្លា​ហ្សា (Bar•B•Q Plaza) ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com