អត្ថបទពាណិជ្ជកម្ម
មីជូរហិរ Bro & Sis រសជាតិប្លែកមាត់ ពី ប៊ីប៊ីឃ្យូ ឈីកខិន
× ថ្មីៗនេះ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា (BBQ Chicken Cambodia) មានកិត្តិយសក្នុងការណែនាំ មុខម្ហូបថ្មី មីជូរហិរ Bro & Sis ដែលមានរសជាតិហិរ សរសៃមីកូរ៉េញ៉ាំជក់មាត់ ជាមួយនិងទឹកស៊ុបគីមឈីក្តៅៗហិរទៀតនោះ ធានាថាលោកអ្នកនឹងទទួលនូវរសជាតិដ៏ប្លែកថ្មី ដែលទើបមកដល់ថ្មីៗនេះ។ មីជូរហិរ Bro & Sis នេះមាន ២ រសជាតិ គឺ គ្រឿងសមុទ្រ និងសាច់គោ ដែលផ្តល់ជូនក្នុងតម្លៃពិសេសតែ ៣.៩៩ ដុល្លារ ប៉ុណ្ណោះ នៅគ្រប់សាខា ប៊ីប៊ីឃ្យូ ឈីកខិន ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៦ល្ងាច។
ក្រោយពីការបម្រើសេវាកម្ម ជូនដល់អតិថិជន ចាប់តាំងពីឆ្នាំ ២០០៨ រួចមក ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ( BBQ Chicken Cambodia) ដែលជា ភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាខ្លាំងលើ ឱជារសនៃមុខម្ហូប មានម្ហូបច្រើនមុខ និងមានប្រយោជន៍ដល់សុខភាពក្នុងពេលជាមួយគ្នាផងដែរ។ សាច់មាន់ស្រស់ៗត្រូវបានរៀបចំយ៉ាងសម្រិតសម្រាំង ក្នុងការចម្អិនជាមួយប្រេងអូលីវ 100ភាគរយ និងគ្រឿងផ្សំសម្ងាត់ បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ មាន់ (Chicken University) របស់ក្រុមហ៊ុននៅប្រទេសកូរ៉េ។
គួរបញ្ជាក់ផងដែរថា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា មាន ៤ សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។ លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនាំចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និង បាប៊ី ឃ្យូ ផ្លាហ្សា (Bar•B•Q Plaza) ។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com