កីឡាអន្តរជាតិ
អន្តរជាតិ
Federer ផ្តួល Cilic ក្លាយជាជើងឯក Wimbledon ៨ដងក្នុងប្រវត្តិសាស្ត្រ
× Roger Federer បានក្លាយជាកីឡាករវាយកូនបាល់ដំបូងគេបង្អស់ដែលអាចឈ្នះពាន Wimbledon ៨ដង ក្រោយផ្តួលគូប្រកួត Marin Cilic ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងទឹលាននៃប្រទេសអង់គ្លេស។
កីឡាករវាយកូនបាល់លំដាប់ទី៣ពិភពលោក Federer បានយកឈ្នះកីឡាករសញ្ជាតិក្រូអាស៊ី Marin Cilic ក្នុងលទ្ធផល ៦-៣ ៦-១ និង ៦-៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Wimbledon ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដានេះ។ នេះគឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Wimbledon ជាលើកទី១១សម្រាប់ Federer និងជាការឈ្នះពាន Grand Slam ជាលើកទី១៩ ក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនបាល់នេះផងដែរ។
ក្រោយឈ្នះពាន Wimbledon លើកទី៨ Federer បានបំបែកកំណត់ត្រាកីឡាករជើងចាស់២រូបគឺ Pete Sampras និង William Renshaw ដែលធ្លាប់ឈ្នះពាននេះ ៧ដងដូចគ្នា។
កីឡាករសញ្ជាតិស្វីស វ័យ៣៥ឆ្នាំ ធ្លាប់ឈ្នះពាននេះលើកចុងក្រោយតាំងពីឆ្នាំ២០១២មកម្លេះ។ ជ័យជំនះលើកនេះ បានធ្វើឲ្យរូបគេក្លាយជាកីឡាករវ័យចំណាស់ជាងគេ ដែលអាចប្រមូលពានដែលធ្វើឡើងក្នុងប្រទេសអង់គ្លេសច្រើនបំផុត៕
Tag:
វាយកូនបាល់
Roger Federer
Wimbledon
Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com