អត្ថបទពាណិជ្ជកម្ម
លោក G-Devith បាន​ចុះ​កុងត្រា​ធ្វើជា​ទូត​សុ​ឆ​ន្ទៈតំណាង​ឲ្យ​ភេ​ស​ជ្ជៈប៉ូវ​កម្លាំង​ម៉ាក G Park Energy Drink
17, Jul 2017 , 2:21 pm        
រូបភាព
​លោក G-Devith ត្រូវបាន​ក្រុមហ៊ុន​នាំចូល​ភេ​ស​ជ្ជៈប៉ូវ​កម្លាំង​ពិសេស​ពី​ប្រទេស​កូរ៉េ ចុះ​កុងត្រា​ដើម្បី​ធ្វើជា ទូត​សុ​ឆ​ន្ទៈ​(Brand Ambassador) តំណាង​ឲ្យ​ភេ​ស​ជ្ជៈ​ប៉ូវ​កម្លាំង​ម៉ាក G Park Energy Drink កាលពី​យប់​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ នេះ​។​

​លោក គន គា​រី ប្រធាន​ផ្នែក​ទីផ្សារ​ភេ​ស​ជ្ជៈ​ប៉ូវ​កម្លាំង G Park ប្រចាំ​ប្រទេស​កម្ពុជា​ បានឲ្យដឹងថា​ ដោយសារតែ G Park ជា​ភេ​ស​ជ្ជៈ​ប៉ូវ​កម្លាំង​សម្រាប់​យុ​វ័យ​សម័យថ្មី និង​មាន​សំបក​វិច​ខ្ចប់​ឌី​ស្សាញ​បែប DJ អ្នក​ចាក់​ភ្លេង ហើយ​តារា​រ៉េ​ប (Music DJ and Rapper) ខណៈពេល​លោក G-Devith ដែលជា​តារា​រ៉េ​ប និង​និពន្ធ​បទ​ចម្រៀង​មាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​សំណាក់​យុ​វ័យ​សម័យថ្មី បែបនេះហើយ​ទើប​លោក​សម្រេចចិត្ត​យក លោក G-Devith មក​ធ្វើជា​ទូត​សុ​ឆ​ន្ទៈ (Brand Ambassador) អោយ G Park តែម្តង​។​



Brand Ambassador G Park លោក G-Devith បាន​បញ្ចេញ​អារ​ម្ម​ណ៏​ពិត​ថា នេះ​ជា​លើក​ទី​១​ហើយ ​ដែល​លោក​បានធ្វើ​ទូត​សុ​ឆ​ន្ទៈ​ដើម្បី​ផ្សព្វផ្សាយ​អោយ​ផលិតផល ហើយ​លោក​មាន​អារម្មណ៍​សប្បាយចិត្ត​នូវ​ផលិតផល​ដែល​លោក​បាន​ធ្វើជា​អ្នកតំណាង​ផ្សព្វផ្សាយ​នេះ​។​

​គួរ​បញ្ចាក់​ផងដែរ G Park គឺជា​ភេ​ស​ជ្ជៈ​ប៉ូវ​កម្លាំង​​ពិសេស ​ពី​ប្រទេស​កូរ៉េ ដែរ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ មានវី​តា​មិន C, B2, B6 និង តូ​រី​ន ជំនួយ​ខួរក្បាល ស្មារតី បង្កើត​អារម្មណ៍​ស្រស់ស្រាយ​សប្បាយចិត្ត​។ G Park បានចាប់ផ្តើម​ចែកចាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។​











( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com