អត្ថបទពាណិជ្ជកម្ម
MSA សហការជាដៃគូជាមួយ VLT ផ្តល់សេវាកម្មនាំមុខផ្នែកទីផ្សារឌីជីថលជូនដល់ ម៉ាកយីហោជាច្រើននៅកម្ពុជា
× រាជធានីភ្នំពេញ៖នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការពីការសហការជាដៃគូជាមួយ VLT ភ្នាក់ងារផ្សព្វផ្សាយឌីជីថល ដែលឈ្នះពានរង្វាន់ជាច្រើននៅប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវដំណោះស្រាយពេញលេញផ្នែកទីផ្សារឌីជីថល ជូនដល់ម៉ាកយីហោក្នុងស្រុក និង អន្តរជាតិ សំដៅចូលរួមជម្រុញការអភិវឌ្ឍនៅកម្ពុជា។
ភាពជាដៃគូនេះនឹងធ្វើឲ្យMSAពង្រឹងសមត្ថភាពបន្ថែមទៀត លើជំនាញរបស់ខ្លួនក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយ និងទីផ្សារស្របពេលដែលខ្លួនបានឈរជើងដោយជោគជ័យរយៈពេល១៦ឆ្នាំមកហើយ។
MSA បានកសាងទំនុកចិត្ត និងសម្ព័ន្ធភាពជាយូរមកហើយក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើនដូចជា៖ Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley's, Sanofi, Revlon...។ល។ ហើយភាពជាដៃគូថ្មីនេះ គឺជាកត្តាជម្រុញបន្ថែមទៀតក្នុងការអភិវឌ្ឍ និងផ្តល់ទំនុកចិត្ត នៅក្នុងសម្ព័ន្ធភាពរវាងអតិថិជន និងភ្នាក់ងារផ្សព្វផ្សាយមួយនេះ។
VLT នាំមកនូវភាពជាដៃគូ និងការកំណត់យុទ្ធសាស្ត ព្រមទាំងការអនុវត្តកាន់តែមានប្រសិទ្ធិភាពគ្រប់ជ្រុងជ្រោយក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះ បានធ្វើការជាមួយម៉ាកយីហោល្បីជាច្រើនដូចជា BMW, DBS, Sony, P1, និង Astro ហើយត្រូវបានទទួលស្គាល់ជាភ្នាក់ងារឯករាជ្យឆ្នើមប្រចាំឆ្នាំ និង ជាភ្នាក់ងារឌីជីថល ប្រចាំឆ្នាំនៃប្រទេសម៉ាឡេស៊ី រយៈពេល៥ឆ្នាំជាប់ៗគ្នា។
លោក កៅ ភិរុណ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានមានប្រសាសន៍ថា៖ “ខ្ញុំចង់និយាយនូវអ្វីដែលអ្នកផ្សេងមិនហ៊ាននិយាយ ឌីជីថល គឺជានិន្នាការមួយ” លោកបានបន្ថែមទៀតថា៖ “ឌីជីថល គឺជាស្នូលនៃការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយ ដែលយើងធ្វើដើម្បីអតិថិជនរបស់យើង ។ មនុស្សម្នាបានទទួលស្គាល់ និងបានប្រើប្រាស់វាយ៉ាងរលូន ហើយវាក៏ជាវិធីសាស្ត្រដែលយើងត្រូវតែគិតដល់”។
លោក Adrian Lim អគ្គនាយកប្រតិបត្តិ VLT ក៏បានថ្លែងផងដែរថា៖ “យើងមានក្តីសោមនស្សរីករាយដែលបាននៅទីនេះជាមួយ MSA ។ វិស័យឌីជីថលនៅប្រទេសកម្ពុជា នៅក្មេងខ្ចី និង កំពុងមានតម្រូវការក្នុងការរីកចម្រើនយ៉ាងខ្លាំង យើងរីករាយនឹងចែករំលែកបទពិសោធន៏របស់យើង ក្នុងការបង្កើតយុទ្ធសាស្ត្រ និង ខ្លឹមសារនៃសារដ៏មានអត្ថន័យជាមួយដៃគូរបស់យើង ដើម្បីភាពជោគជ័យនៃម៉ាកយីហោដែលគាត់ធ្វើការជាមួយ”។
កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Kantar TNS បានអោយចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលទទួលការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយមាតិការពីម៉ាកយីហោ និងអន្តរកម្មតាមបណ្តាញទំនាក់ទំនងសង្គមហេ្វសបុកខ្ពស់បំផុត។
ដល់ចំនុចនេះលោក កៅ ភិរុណ បានមានចំណាប់អារម្មណ៏លើបញ្ហានេះថា “ភាពជាដៃគូនេះសំដៅដល់ការអភិវឌ្ឍ ការផ្សព្វផ្សាយក្នុងវិស័យឌីជីថល ក៏ដូចជាប្រសិទ្ធិភាពនៃការបញ្ជ្រាបពីអាជីវកម្ម និងម៉ាកយីហោទៅកាន់សាធារណជន” ។ លោកបានបន្ថែមថា៖ “យើងនឹងនាំយកគំនិតយោបលរបស់អ្នកមានបទពិសោធន៏ចាស់ទុំ ចូលមកក្នុងវិស័យឌីជីថលដ៏ក្មេងខ្ចីរបស់យើងនេះផងដែរ” ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com