អត្ថបទពាណិជ្ជកម្ម
MSA សហការ​ជា​ដៃគូ​ជាមួយ VLT ផ្តល់​សេវាកម្ម​នាំមុខ​ផ្នែក​ទីផ្សារ​ឌីជីថល​ជូន​ដល់​ ​ម៉ាក​យីហោ​ជាច្រើន​នៅ​កម្ពុជា​
17, Jul 2017 , 2:41 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បានប្រកាស​ជា​ផ្លូវការ​ពី​ការសហការ​ជា​ដៃគូ​ជាមួយ VLT ភ្នាក់ងារ​ផ្សព្វផ្សាយ​ឌីជីថល ដែល​ឈ្នះ​ពានរង្វាន់​ជាច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​នាំមក​នូវ​ដំណោះស្រាយ​ពេញលេញ​ផ្នែក​ទីផ្សារ​ឌីជីថល ជូន​ដល់​ម៉ាក​យីហោ​ក្នុងស្រុក និង អន្តរជាតិ សំដៅ​ចូលរួម​ជម្រុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​
 
​ភាពជា​ដៃគូ​នេះ​នឹងធ្វើ​ឲ្យ​MSA​ពង្រឹងសមត្ថភាព​បន្ថែមទៀត លើ​ជំនាញ​របស់ខ្លួន​ក្នុង​ផ្នែក​សេវាកម្ម​ផ្សព្វផ្សាយ និង​ទីផ្សារ​ស្រប​ពេលដែល​ខ្លួន​បាន​ឈរជើង​ដោយ​ជោគជ័យ​រយៈពេល​១៦​ឆ្នាំ​មកហើយ​។​

MSA បាន​កសាង​ទំនុកចិត្ត និង​សម្ព័ន្ធ​ភាពជា​យូរ​មកហើយ​ក្នុង​ការជួយ​បង្កើត និង​ដំណើរការ​លើ​ទីផ្សារ​លើ​ម៉ាក​យីហោ​ជាច្រើន​ដូចជា​៖  Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley's, Sanofi, Revlon...​។​ល​។ ហើយ​ភាពជា​ដៃគូ​ថ្មី​នេះ គឺជា​កត្តា​ជម្រុញ​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ និង​ផ្តល់​ទំនុកចិត្ត នៅក្នុង​សម្ព័ន្ធភាព​រវាង​អតិថិជន និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​មួយ​នេះ​។​



VLT នាំមក​នូវ​ភាពជា​ដៃគូ និង​ការកំណត់​យុទ្ធ​សា​ស្ត ព្រមទាំង​ការអនុវត្ត​កាន់​តែមាន​ប្រសិទ្ធិភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​វិស័យ​ឌីជីថល និង​បច្ចេកវិទ្យា​។ ក្រុមហ៊ុន​នេះ បានធ្វើការ​ជាមួយ​ម៉ាក​យីហោ​ល្បី​ជាច្រើន​ដូចជា BMW, DBS, Sony, P1, និង Astro ហើយ​ត្រូវបាន​ទទួលស្គាល់​ជា​ភ្នាក់ងារ​ឯករាជ្យ​ឆ្នើម​ប្រចាំឆ្នាំ និង ជា​ភ្នាក់ងារ​ឌីជីថល ប្រចាំឆ្នាំ​នៃ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា​។​

​លោក កៅ ភិ​រុណ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ចង់​និយាយ​នូវ​អ្វីដែល​អ្នកផ្សេង​មិន​ហ៊ាន​និយាយ ឌីជីថល គឺជា​និន្នាការ​មួយ​” លោក​បាន​បន្ថែមទៀតថា​៖ “​ឌីជីថល គឺជា​ស្នូល​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងឡាយ ដែល​យើង​ធ្វើ​ដើម្បី​អតិថិជន​របស់​យើង ។ មនុស្សម្នា​បានទទួល​ស្គាល់ និង​បាន​ប្រើប្រាស់​វា​យ៉ាង​រលូន ហើយ​វា​ក៏​ជា​វិធីសាស្ត្រ​ដែល​យើង​ត្រូវតែ​គិតដល់​”​។​



​លោក Adrian Lim អគ្គនាយក​ប្រតិបត្តិ VLT ក៏បាន​ថ្លែង​ផងដែរ​ថា​៖ “​យើង​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​នៅទីនេះ​ជាមួយ MSA ។ វិស័យ​ឌីជីថល​នៅ​ប្រទេស​កម្ពុជា នៅ​ក្មេងខ្ចី និង កំពុងមាន​តម្រូវការ​ក្នុងការ​រីកចម្រើន​យ៉ាងខ្លាំង យើង​រីករាយ​នឹង​ចែករំលែក​បទពិសោធ​ន៏​របស់​យើង ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ និង ខ្លឹមសារ​នៃ​សារ​ដ៏​មាន​អត្ថន័យ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​ភាពជោគជ័យ​នៃ​ម៉ាក​យីហោ​ដែល​គាត់​ធ្វើការ​ជាមួយ​”​។​

​កាលពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន Kantar TNS បានអោយ​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ទទួល​ការផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការផ្សាយ​មាតិការ​ពី​ម៉ាក​យីហោ និង​អន្ត​រកម្ម​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហេ្វ​ស​បុក​ខ្ពស់បំផុត​។



​ដល់​ចំនុច​នេះ​លោក កៅ ភិ​រុណ បាន​មាន​ចំណាប់​អារ​ម្ម​ណ៏​លើ​បញ្ហា​នេះ​ថា “​ភាពជា​ដៃគូ​នេះ​សំដៅ​ដល់​ការអភិវឌ្ឍ ការផ្សព្វផ្សាយ​ក្នុង​វិស័យ​ឌីជីថល ក៏ដូចជា​ប្រសិទ្ធិភាព​នៃ​ការបញ្ជ្រាប​ពី​អាជីវកម្ម និង​ម៉ាក​យីហោ​ទៅកាន់​សាធារណជន​” ។ លោក​បាន​បន្ថែមថា​៖ “​យើង​នឹង​នាំយក​គំនិត​យោបល​របស់​អ្នកមាន​បទពិសោធ​ន៏​ចាស់ទុំ ចូលមកក្នុង​វិស័យ​ឌីជីថល​ដ៏​ក្មេងខ្ចី​របស់​យើង​នេះ​ផងដែរ​” ។

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com