ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​សុវត្ថិភាព​ទេ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ផ្លែ​ទទឹម​?
18, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ទទឹម​សម្បូរ​ទៅដោយ​ជាតិ​ដែក ហើយ​អាចជួយ​បង្កើន​ចំនួន​អេ​ម៉ូ​គ្លូ​ប៊ី​ន​បាន​ទៀតផង​។ ដូច្នេះ​គ្រូពេទ្យ​ភាគច្រើន​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ផ្លែ​ទទឹម​ឲ្យ​បាន​ច្រើន​ដោយសារតែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខ្លាំង​។ ផ្លែ​ទទឹម​សម្បូរ​ទៅដោយ​ជីវជាតិ និង​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ​ថែមទៀត​។​



​សម្បូរ​ជាតិ​សរសៃ​
​ត្រឹម​ផ្លែ​ទទឹម​មួយ​ពែង​មាន​ជាតិ​សរសៃ ៥​ក្រាម​ទៅហើយ​។ ពេលខ្លះ ស្ត្រី​មាន​ផ្ទៃពោះ​អាចមាន​បញ្ហា​ទល់លាមក ឬ​បញ្ហា​ពោះវៀន​ផ្សេងៗ​ទៀត ដូច្នេះ​អាហារ​សម្បូរ​ជាតិ​សរសៃ​អាចជួយ​ដោះស្រាយ​រឿងនេះ​បាន​ហើយ​។ ជាតិ​សរសៃ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ទទួលទាន​គឺ​តិច​បំផុត​ពី ២៥ ទៅ​៣០​ក្រាម​ជា​រៀងរាល់ថ្ងៃ​។​

​សម្បូរ​ជាតិ​ដែក​
​នៅពេល​អ្នក​មិនមាន​ជាតិ​ដែក​ក្នុង​ខ្លួន​គ្រប់គ្រាន់ វា​អាច​នឹង​បណ្តាល​ឲ្យ​កង្វះ​គ្រាប់​ឈាម​ណាស់ ដែល​នេះ​ជា​ផលវិបាក​យ៉ាងខ្លាំង​មួយ​សម្រាប់​អ្នក និង​ទារក​ក្នុង​ផ្ទៃ ព្រោះ​វា​នឹងធ្វើ​ឲ្យ​សម្រាលកូន​មិន​គ្រប់​ខែ​បាន​។ យ៉ាងណាមិញ វិធី​ធម្មជាតិ​ដើម្បី​រក្សា​កម្រិត​ជាតិ​ដែល​គ្រប់គ្រាន់​ក្នុង​ខ្លួន គឺ​ការ​ញ៉ាំ​ផ្លែ​ទទឹម​នេះឯង​។​

​សម្បូរ​វីតាមីន C
​ផ្លែឈើ​មួយ​នេះ​ក៏​សម្បូរ​វីតាមីន C ដែរ ដែល​វា​អាចជួយ​បឺត​ស្រូប​ជាតិ​ដែក​ចេញពី​អាហារ​ផ្សេងៗ និង​ថ្នាំ​បំប៉ន​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com