អត្ថបទពាណិជ្ជកម្ម
ចំណេញ​ហួស​ពី​ចំណេញ​ពី​ក្រុមហ៊ុន Huawei
17, Jul 2017 , 5:08 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈាន​លំដាប់​ពិភពលោក Huawei បាន​បើក​កម្មវិធី វគ្គ​បណ្តុះបណ្តាល គន្លឹះ​ថតរូប​ស្អាត ដោយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei នៅ​ហាង​លក់​នំ​បុ័ង Tous les Jours កាលពី​រសៀល​ថ្ងៃទី ១៥ កក្កដា ឆ្នាំ​២០១៧​។

​កម្មវិធី វគ្គ​បណ្តុះបណ្តាល គន្លឹះ​ថតរូប​ស្អាត ដោយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei លើក​នេះ គឺជា​លើក​ទី​ប្រាំមួយ​ហើយ ដែល​បង្រៀន​ដោយ លោក Miller Snap ដែលជា ជាង​ថតរូប​អាជីព និង​ជា​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ ចំនួន​អ្នកចូលរួម​សិក្សា​តាំងពី​វគ្គ ១ ដល់ វគ្គ​៦ សរុប​ជាង ១០០ នាក់ ទូទាំង​៤ ខេត្ត​ក្រុង ភ្នំពេញ សីហនុ សៀមរាប និង បាត់ដំបង ជាមួយនឹង​វត្តមាន លោកគ្រូ ជាជាង​ថតរូប​ល្បីឈ្មោះ​ប្រទេស​កម្ពុជា និង​សង្ហ​បុរី គឺ លោក  Hilarion Ignatius G ជនជាតិ សង្ហ​បុរី ជាង​ថតរូប​អាជីព​ប្រចាំ​ទស្សនា​វ​ដ្តី Lady, លោក Miller Snap, លោក ឡាង សុ​លី​ណា និង លោក SJ Jack ជាង​ថតរូប​អាជីព​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​។ ជាពិសេស ក៏មាន​ការចូល​ពី​តារា​បង្ហាញ​ម៉ូត ល្បី ឈ្មោះ ដូច កញ្ញា ហង្ស់ សូ​រី​យ៉ាន់​, កញ្ញា ភី​យ៉ា វេ​កា និង កញ្ញា ចាន់ ផា​រុំ​។



​លោក អែម យុ​ទ្ធូ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការបង្កើត​ថា្នក់​បង្រៀន ដល់​អ្នកប្រើប្រាស់ ស្មា​ត​ហ្វូ​ន Huawei គ្រប់​ប្រភេទ ដោយសារ ចង់​ផ្សារ​ភា្ជ​ប់​ទំនាក់ទំនង និង​ការយកចិត្តទុកដាក់​ចំពោះ​អ​ថិ​ជន និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទ្វេដង​ដល់​ពួកគាត់ ជាពិសេស​ផ្ត​ល់គ​ន្លឺះ និង​ជំនាញ​បន្ថែម ផ្នែក​ថតរូប ស្រស់ស្អាត និង បែប​អាជីព សិល្ប​ស៊ី​វិ​ល័យ ហាស​ក្លាស និង អេ​ឡេ​ហ្គេ​ន​។

“​ក្រៅពី​ចំណេញ បាន​កាដូ​ច្រើន​សន្ធឹកសន្ធាប់​ពី​ការ​ជាវ​ស្មា​ត​ហ្វូ​ន Huawei របស់​យើង អតិថិជន អាច​ចំណេញ​ចំណេះ​ជំនាញ​ថតរូប​ស្អាត​បន្ថែមទៀត សម្រាប់​ការប្រើ​ការ​ប្រចាំថ្ងៃ រឺ​កម្សាន្ត​។ ជាពិសេស ពួកគាត់​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍​យ៉ាងច្រើន ពី​កម្មវិធី​ប្រកួត​ថតរូប​របស់ Huawei  រឺ ការចាប់​រង្វាន់​ផ្តល់​សំណាង​ផ្សេង​ទៀតផង​។ អាស្រ័យហេតុនេះ សូម​ប្រញាប់​រួសរាន់​ឡើង ជាវ​ស្មា​ត​ហ្វូ​ន Huawei ឥឡូវនេះ ដើម្បី​ទទួលបាន កាដូ និង​អត្ថប្រយោជន៍​យ៉ាងច្រើន​លើសពី​ការរំពឹងទុក​”​។



​មាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី វគ្គ​បណ្តុះបណ្តាល គន្លឹះ​ថតរូប​ស្អាត​របស់ ក្រុមហ៊ុន Huawei  កញ្ញា សុ​ផា ភា​រី ដែលជា​អតិថិជន​ស្មា​ត​ហ្វូ​ន Huawei  P10  Plus បាន​ឲ្យ​ដឹងថា “​ដំបូង ខ្ញុំ​មិនដឹងថា​តើ​គួរប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន ប្រភេទ​ណា​ទេ ប៉ុន្តែ លឺ​គេ​ល្បីល្បាញ និង​ផ្សព្វផ្សាយ​ពី​ស្មា​ត​ហ្វូ​ន ស៊េរី​របស់ Huawei P10 & P10 Plus ហើយ​ចឹ​ង​ក៏​សាក​ជាវ​ប្រើ​។ ពេល​ជាវ​ប្រើ ទើប​ដឹងថា ក្រុមហ៊ុន Huawei ពិតជា​ផ្តល់​ច្រើន​លើសពី​ការគិត​។ ខ្ញុំ​ស្រឡាញ់​ស្មា​ត​ហ្វូ​ន Huawei P10 Plus ខ្លាំងណាស់ ពីព្រោះ​វា អាច​ផ្តិត​យក​រូបភាព​បាន​ស្រស់ស្អាត មិន​ចាញ់ កាមេរ៉ា​អាជីព​ទេ​”​។





​បច្ចុប្បន្ន ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេប​ប្លេ​ត Huawei M3 (349$) និង ថេប​ប្លេ​ត T1 7 អ៊ី​ញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ី​ញ (99$, 1GB RAM / 8GB ROM)​។​


© រក្សាសិទ្ធិដោយ thmeythmey.com