ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ចិនប្លុករូបតុក្កតាខ្លាឃ្មុំ Winnie the Pooh ព្រោះមានរាងដូចប្រធានាធិបតី ស៊ី ជិនភីង
18, Jul 2017 ,
11:32 am
រូបភាព
×
ដោយ:
តន ចាន់រិទ្ធារ៉ា
ការរឹតត្បិតសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅគ្រប់បណ្ដាញសង្គម ឬវេទិកាជជែកពិភាក្សាទាំងអស់។ រដ្ឋាភិបាលបក្សកុម្មុយនីស្តចិនដាក់កំហិតខ្លាំងលើអត្ថបទព័ត៌មាន ឬរូបភាពដែលមានខ្លឹមសារផ្ទុយពីមនោគមន៍កុម្មុយនីស្ត ឬប៉ះពាល់កិត្តយសថ្នាក់ដឹកនាំប្រទេស។ ចុងក្រោយ ក្រុងប៉េកាំង បានសម្រេចចិត្តប្លុក (Block) ការប្រើប្រាស់រូបភាព Winnie the Pooh នៅតាមបណ្ដាញអ៊ីនធឺណិត ព្រោះមានន័យឌឺដងប្រធានាធិបតី ស៊ី ជិនភីង ។
តុក្កតា Winnie the Pooh ក្លាយជាជនរងគ្រោះថ្មីមួយនៃការរឹតបន្តឹងប្រព័ន្ធអ៊ីនធឺណិតនៅចិន។ អាជ្ញាធរចិន បានចេញការហាមឃាត់ការប្រើប្រាស់រូបតុក្កតាក៏មានប្រជាប្រិយនេះ និងបានប្លុករូបតុក្កតានេះនៅលើបណ្ដាញសង្គមទាំងអស់នៅចិនទៀតផង។ បណ្ដាញសង្គម Weibo និង WeChat គឺជាគោលដៅនៃការបង្ក្រាបការប្រើប្រាស់រូប Pooh ព្រោះតែវាបានប៉ះពាល់ថ្នាក់ដឹកនាំកំពូលចិន គឺប្រធានាធិបតី ស៊ី ជិនភីង ដែលមានរាងរៅដូច Pooh ។
បើតាមសារព័ត៌មាន Financial Times ក្រុងប៉េកាំងមិនបានបញ្ជាក់មូលហេតុឲ្យច្បាស់លាស់ជុំវិញការហាមប្រាមប្រើប្រាស់រូប Pooh ឡើយ។ ប៉ុន្តែដើមហេតុនាំឲ្យមានការហាមឃាត់នេះ គឺបណ្ដាលមកពីការប្រៀបធៀបលោក ស៊ី ជិនភីង ទៅនឹងតុក្កតា Pooh ដែលចាប់ផ្ដើមពីឆ្នាំ២០១៣ ។ រូបភាពនៃជំនួបរវាងលោក ស៊ី និងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបានកាត់តជាមួយនឹងរូបភាព Pooh ដើរជាមួយ Tigger ដែលជាតួអង្គតុក្កតាដូចគ្នា ហើយរូបនេះក៏រីករាលពេញបណ្ដាញសង្គម។
បន្ទាប់មកក្នុងឆ្នាំ២០១៤ ការចាប់ដៃដ៏សោះកក្រោះរវាងលោក ស៊ី និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក៏ក្លាយជាគោលដៅនៃការកាត់តម្ដងទៀត។ លោក អាបេ ត្រូវបានប្រៀបប្រដូចនឹងតួអង្គសត្វលា Eeyore ដែលមានទឹកមុខមិនរីករាយ ខណៈលោក ស៊ី ត្រូវបានប្រដូចទៅនឹងខ្លាឃ្មុំ Pooh ដែលបានទម្លាក់ទឹកមុខដូចគ្នាដែរនោះ។
ការប្រៀបធៀបរវាងលោក ស៊ី និង Pooh បានចាប់ផ្ដើមម្ដងទៀតឆ្នាំ២០១៥ គឺរូបភាពលោក ស៊ី ដែលជាលេខាបក្សកុម្មុយនីស្តចិន ឈរលើឡានបើកដំបូល ពេលត្រួតពលកងទ័ព។ រូបនេះត្រូវបានគេយកទៅកាត់តភ្ជាប់ជាមួយរូបតុក្កតា Pooh អង្គុយគ្នាឡានជ័រ ហើយត្រូវបានចែកចាយក្នុងបណ្ដាញសង្គម Weibo ។ រូបកាត់តនេះ ជាប់ចំណាត់ជារូបដែលត្រូវហាមឃាត់ប្រចាំឆ្នាំ២០១៥ ផងដែរ។
ការរឹតបន្តឹងបណ្ដាញសង្គមពេលនេះ ក៏ជាផ្នែកមួយនៃការត្រៀមទទួលកិច្ចប្រជុំរបស់បក្សកុម្មុយនីស្តចិន ដែលតែងរៀបចំរៀងរាល់៥ឆ្នាំម្ដង។ គេរំពឹងថា លោក ស៊ី ជិនភីង នឹងរឹតបន្តឹងអំណាចរបស់លោក តាមរយៈការដំឡើងតំណែង ឬដាក់បញ្ចូលមនុស្សជំនិតរបស់លោកសម្រាប់តំណែងសំខាន់ និងទាត់ចោលក្រុមប្រឆាំងនឹងលោកផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចិន
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម