អត្ថបទពាណិជ្ជកម្ម
ឥឡូវនេះ GALAXY S8 & S8+ ពណ៌​ទឹកសមុទ្រ​មាន​លក់​នៅ​កម្ពុជា​ហើយ​
18, Jul 2017 , 2:23 pm        
រូបភាព
ដោយ:
រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ  បន្ទាប់ពី​ការដាក់​សម្ពោធ​ជា​ផ្លូវការ នូវ​ទូរស័ព្ទដៃ Samsung Galaxy S8 & S8+ រយៈពេល​១០​សប្តាហ៍​កន្លងមក ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​បាន​ដាក់ចេញ​ទូរស័ព្ទដៃ Samsung Galaxy S8 & S8+ ពណ៌​ថ្មី​មួយ​បន្ថែមទៀត​គឺ​ពណ៌​ទឹកសមុទ្រ ជា​ពណ៌​ទី​បួន ដែល​ស្រស់ស្អាត​ប្លែក​ភ្នែក ទាក់ចិត្ត​អ្នកគាំទ្រ​ឲ្យ​អន្ទះសារ​ចង់បាន​គ្រប់ៗ​គ្នា​។​

Samsung Galaxy S8 & S8+ ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅពេល​សម្ពោធ​ជា​ផ្លូវការ​កាលពី​ខែមេសា ឆ្នាំ​២០១៧ កន្លងទៅនេះ​។ ជាមួយនឹង​អេក្រង់​បញ្ឆិត​ដែល​ស្ទើរតែ​គ្មាន​គេ​ម​នៅ​ផ្នែក​ខាងមុខ S8 & S8+ ត្រូវបាន​ផលិតឡើង​ជាមួយនឹង​ជម្រើស​ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ប្រផេះ​បែក​ស្វាយ ដែល​បាន​បង្កើត​ភាពជឿ​ទុកចិត្ត ដល់​អ្នកប្រើប្រាស់​ចំនួន 9.8 លាន​នាក់ ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​។

​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​នៅ​ចុង​សប្តាហ៍​នេះ Galaxy S8 or S8+ ពណ៌​ទឹកសមុទ្រ គឺ​ចេញលក់​នៅលើ​ទីផ្សារ​កម្ពុជា​យើង​នេះហើយ ហើយ​គ្រប់​ពណ៌​ទាំងអស់​គឺអាច​រកបាន នៅ​គ្រប់​ហាង​ទំនើប​សាម​សុង ទូទាំងប្រទេស​។

​ដូច្នេះ តើ​អ្នក​នៅចាំ​អី​ទៀត​? សូម​អញ្ជើញ​មកកាន់​ហាង​ទំនើប​សាម​សុង​ថ្ងៃនេះ ដើម្បី​រកមើល​ទូរស័ព្ទដៃ ពណ៌​ទឹកសមុទ្រ​នេះ​។ ឃើញ​មួយដង​មិន​ស្មើនឹង​លឺ​មួយ​ពាន់​ដង ដូច្នេះ សូមកុំ​ឲ្យ​របស់​ល្អ​បែបនេះ រំលង​ផុត​ឲ្យ​សោះ​។

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com