ជាតិ
សាស្ត្រាចារ្យច្បាប់ តាំង រតនា ក្លាយជានាយកខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សាស្ត្រាចារ្យ តាំង រតនា ក្លាយជានាយកខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
× ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី បានឡាយព្រះហស្តលេខាតែងតាំងមន្ត្រីខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញចំនួន ៥រូប។ ក្នុងព្រះរាជក្រឹត្យ បានតែងតាំង លោក តាំង រតនា សាស្ត្រាចារ្យច្បាប់ ជានាយកខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ការតែងតាំងនេះ ធ្វើឡើងតាមការស្នើសុំរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៦ កក្កដា ព្រះមហាក្សត្របានសម្រេចផ្ដល់មុខតំណែងដល់មន្ត្រីខុទ្ទកាល័យចំនួន ៥រូប ដោយក្នុងនោះ មាន លោក តាំង រតនា ជានាយកខុទ្ទកាល័យ។ ក្រៅពីលោក តាំង រតនា មានមន្ត្រីខុទ្ទកាល័យចំនួន ៤រូបទៀតរួមមាន លោក ជិន សុភាព , លោក ឈី សំណាង និងលោក មាន សារឹម ជានាយករងខុទ្ទកាល័យ រួមទាំង លោក ម៉ៃ សុផាត ជាអនុពន្ធសភា។
ការតែងតែមន្ត្រីខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញទាំង៥រូបនេះ ធ្វើឡើងតាមការស្នើសុំរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ សូមបញ្ជាក់ថា លោក តាំង រតនា ដែលត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ គឺជាសាស្ត្រាចារ្យជំនាញផ្នែកច្បាប់ដ៏ល្បីល្បាញម្នាក់៕
Tag:
ក្រុមប្រឹក្សាធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com