Cristian Zaccardo អតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលីដែលឈ្នះពាន World Cup ឆ្នាំ២០០៦ កំពុងប្រកាសរកក្លិបថ្មីតាមរយៈបណ្តាញសង្គម LinkedIn។
បើតាមការចុះផ្សាយរបស់ TheSun អតីតខ្សែរការពារក្រុម AC Milan វ័យ៣៥ឆ្នាំរូបនេះ នៅមិនទាន់មានក្លិបណាចាប់អារម្មណ៍នៅឡើយទេ ក្រោយចាកចេញពីក្រុម Vicenza ក្នុងក្របខណ្ឌលំដាប់ទី២អ៊ីតាលី Serie B នៅចុងបញ្ចប់រដូវកាល២០១៦-២០១៧។
អតីតសមាជិកក្រុម Parma នេះ ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអ៊ីលី ៣ប្រកួតក្នុងព្រឹត្តិការណ៍ World Cup កាលពី១១ឆ្នាំមុនដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ និងបានឈ្នះជើងឯកពានរង្វាន់ពិភពលោកនេះ។