ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កិច្ចសហការរវាងអង្គការស៊ីប៉ា និងក្រុមហ៊ុនSmart ក្នុងនាមជាដៃគូផ្លូវការផ្នែកទូរគមនាគមន៍ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា
19, Jul 2017 ,
11:02 am
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ អង្គការស៊ីប៉ាប្រកាសជាផ្លូវការពីការពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនSmart Axiata ដើម្បីគាំទ្រដល់សកម្មភាពអំណានតាមរយៈបច្ចេកវិជ្ជាព័ត៌មាន និងទូរគមនាគមន៍(ICT)នៅតាមសហគមន៍។ ក្នុងក្រមខណ្ឌនៃកិច្ចសហការនេះ ក្រុមហ៊ុនSmartក្លាយជាដៃគូផ្លូវការផ្នែកទូរគមនាគមន៍របស់អង្គការស៊ីប៉ា តាមរយៈការគាំទ្រកម្មវិធី និងគំនិតផ្តួចផ្តើមមួយចំនួន។
ការប្រកាសភាពជាដៃគូនេះ ក៏ចំពេលដែលអង្គការស៊ីប៉ាប្រារព្ធខួប៣៥ឆ្នាំនៃសកម្មភាពរបស់ខ្លួន ក្នុងការជួយដល់ប្រជាជនកម្ពុជាដែលគ្មានឱកាស ដោយផ្តល់តម្លៃដល់ការបង្កើតថ្មី ការផ្ទេរចំណេះដឹង និងការអភិវឌ្ឍន៍។ តាមរយៈសកម្មភាពដែលផ្តោតជាសំខាន់លើការបង្កើតទម្លាប់នៃការអាន និងលើកស្ទួយអក្ខរភាពនៅកម្ពុជា អង្គការស៊ីប៉ាបាន និងកំពុងធ្វើការងារជាច្រើនដោយមានកម្មវត្ថុច្បាស់លាស់មួយគឺ៖ ធ្វើយ៉ាងណាអោយសៀវភៅក្លាយជាឧបករណ៍ពិសេសសម្រាប់ការអប់រំ និងនាំសៀវភៅទៅដល់ដៃជនដែលមិនសូវមានឱកាស។
ពិធីបើកប្រកាសភាពជាដៃគូនេះ ប្រព្រឹត្តិទៅនៅបណ្តាល័យជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីដៃគូនានារបស់អង្គការស៊ីប៉ា និងក្រុមហ៊ុនSmartដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអក្ខរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖«ខ្ញុំមានសេចក្តីរីករាយដោយក្រុមហ៊ុនSmartបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រវិស័យអប់រំ និងអភិវឌ្ឍការអានជាមួយអង្គការស៊ីប៉ា ដែលជាដៃគូយូរលង់មួយរបស់ក្រសួងអប់រំយុវជន និងកីឡា»។
ភាពជាដៃគូរវាងអង្គការស៊ីប៉ា និងក្រុមហ៊ុនSmart គឺជាការបន្តកិច្ចសហការកាលពីឆ្នាំមុនដែលទទួលបានលទ្ធផលដ៏ជោគជ័យ តាមរយៈការបំពាក់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍(ICT)អោយរថយន្តបណ្តាល័យចល័តរបស់អង្គការស៊ីប៉ាចំនួន២គ្រឿង។ ការសហការជំហានដំបូងនេះ បានធ្វើអោយកុមារប្រមាណជាង១,០០០នាក់ ក្នុងមួយសប្តាហ៍ មានឧកាសរីករាយជាមួយការអានតាមរយៈ iPads ដែលភ្ជាប់បណ្តាញអ៊ីនធើណេត ផ្តល់ដោយក្រុមហ៊ុនSmart។ ទន្ទឹមនេះផងដែរ ក្រុមហ៊ុនSmartក៏បានធ្វើការសហការជាមួយអង្គការស៊ីប៉ា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ( AFD) និងមូលនិធិ Weave our future តាមរយៈការបំពាក់iPads នៅក្នុងបណ្តាល័យមណ្ឌលធនធាននៅរោងចក្រកាត់ដេរចំនួន១៨កន្លែង។ លើសពីនេះកម្មវិធីAppមួយ ទើបតែបង្កើតឡើងដោយអង្គការស៊ីប៉ា បានជួយសម្រួលអោយកម្មករ កម្មការនីអាចធ្វើលំហាត់ និងរំលឹកមេរៀនអក្ខរកម្មរបស់ពួកគេផងដែរ។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុនSmartមានប្រសាសន៍ថា៖«ក្រុមហ៊ុនSmartពិតជាពេញចិត្តចំពោះការពង្រីកភាពជាដៃគូជាមួយអង្គការស៊ីប៉ា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្មវិធីមួយចំនួនរបស់អង្គការស៊ីប៉ា។ ការអប់រំគឺជាប្រធានបទស្នូលនៃការទទួលខុសត្រូវសង្គមរបស់យើង តាមរយៈការបង្កើតថ្មី និងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងសារគមនាគមន៍(ICT)របស់ក្រុមហ៊ុនSmart យើងសង្ឃឹមជាមួយអង្គការស៊ីប៉ា ថានឹងមានផងជះជាវិជ្ជមានដល់សហគមន៍ផ្សេងៗនៅទូទាំងប្រទេសកម្ពុជា»។
សរុបមក ក្រុមហ៊ុនSmart គាំទ្រដល់កម្មវិធីអង្គការស៊ីប៉ាធំៗចំនួន៦គឺ៖ កម្មវិធីបណ្តាល័យសាលារៀន កម្មវិធីគាំទ្រដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្ត កម្មវិធីបណ្តាល័យចល័ត កម្មវិធីបណ្តាល័យនៅតាមមន្ទីរពេទ្យ កម្មវិធីការគាំទ្រការងារស្ម័គ្រចិត្តរបស់យុវជនដើម្បីអភិវឌ្ឍសហគមន៍ និងកម្មវិធីបណ្តាល័យធនធាននៅតាមរោងចក្រកាត់ដេរ។
លើសពីនេះបុគ្គលិកក្រុមហ៊ុនSmartនឹងដើរតួនាទីជាអ្នកស្ម័គ្រចិត្តនៅក្នុងសកម្មភាពបណ្តាល័យចល័ត និងចូលរួមចែករំលែកនូវជំនាញរបស់ខ្លួនក្នុងការអភិវឌ្ឍសហគមន៍ផងដែរ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាមានប្រសាសន៍ថា៖«បច្ចេកវិទ្យាជាឧបករណ៍ដ៏ល្អមួយ សម្រាប់អង្គការស៊ីប៉ាក្នុងការលើកទឹកចិត្តដល់មនុស្សជំនាន់ថ្មីអោយរីករាយជាមួយនឹងការអាន។ កិច្ចសហការជាមួយSmartនឹងជួយអោយបណ្តាល័យចល័តទាំង៦ មានiPadsសម្រាប់កុមារអាន និងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ។ ក្រុមហ៊ុនSmartក៏បានផ្តល់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT) ព្រមទាំងសម្ភារៈឧបទេសផ្សេងៗសម្រាប់កម្មវិធីដទៃទៀតរបស់អង្គការស៊ីប៉ាជាអាទិ៍ ហើយថ្មីៗនេះក៏មានការចែកសៀវភៅអានចំនួន១០,០០០ក្បាល ដល់គរុកោសល្យខេត្តទាំង១៩។
ការវិវត្តន៍នៃកិច្ចសហការរវាងក្រុមហ៊ុនSmart និងអង្គការស៊ីប៉ា គឺជាកត្តាសំខាន់ដើម្បីបង្កើនឱកាស និងធនធានដែលភាគីទាំងពីរមានក្នុងទិសដៅលើកស្ទួយវិស័យអំណាននៅទូទាំងប្រទេស។ ក្រៅពីនេះក្រុមហ៊ុនSmartក៏ជាដៃគូយូរអង្វែងជាមួយនឹងអង្គការយូណេស្កូ លើកម្មវិធីបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍(ICT)ផងដែរ។កិច្ចសហការនេះក៏មានការរីកចម្រើនតាមរយៈកម្មវិធីHackathonsជាមួយនឹងប្រធានបទអប់រំ និងការផ្តួចផ្តើមបង្កើតE-bookដូចជាកម្មវិធីLet's Read របស់មូលនិធិអាស៊ីជាដើម។
គួរបញ្ជាក់ថា អង្គការយូណេស្កូ និងមូលនិធិអាស៊ីក៏ជាដៃគូសហការរបស់អង្គការស៊ីប៉ាផងដែរ។
នៅទីបញ្ចប់លោក ថូម៉ាស ហ៊ុន បានបន្ថែមថា៖ ការពង្រឹងភាពជាដៃគូជាមួយអង្គការស៊ីប៉ា គឺជាការបញ្ចូលគ្នានូវជំនាញរបស់ស្ថាប័នយើងទាំងពីរ គឺភាពនាំមុខនៃបច្ចេកវិទ្យាទូរគមនាគមន៍ និងសមត្ថភាពអប់រំដែលទទួលស្គាល់ជាសកល។ កត្តានេះពិតជាទាក់ទាញការចាប់អារម្មណ៍នៅកម្ពុជា ។ ភាពជាដៃគូនេះនឹងធ្វើអោយមានអ្នកទទួលផងពីគម្រោងដឹងថា តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលថ្មី ដែលឧបត្តមធំដោយក្រុមហ៊ុនSmart សកម្មភាពអង្គការស៊ីប៉ា នឹងកាន់តែមានប្រសិទ្ធភាព ហើយកត្តានេះនឹងជួយជម្រុញអោយកាន់តែប្រសើរឡើងនូវភាពស្ម័គ្រចិត្ត និងការទទួលខុសត្រូវសង្គមនៃផ្នែកផ្សេងៗទៀត។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម