ជាតិ
សម្ដេច ហ៊ុន សែន ហៅ​ក្មេងប្រុស​អាយុ​៧​ឆ្នាំ ដែល​ឈ្លាសវៃ​ម្នាក់ ទៅ​ជួប​នៅក្នុង​ភូមិគ្រឹះ​
19, Jul 2017 , 2:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ ដែល​អាច​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​ថ្នាក់​ទី​១២ បានទទួល​អាហារូបករណ៍​ពិសេស​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការសិក្សា​ចំណេះដឹង​ទូទៅ​នៅ​សាលា​ប៊ែ​ល​ធី ។ ជំនួប​សម្ដេច ហ៊ុន សែន ​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ កុមារា ហ៊ឺ ទៀង គីម​ហុង ធ្វើឡើង​នៅក្នុងភូមិគ្រឹះសម្ដេច នៅ​ព្រឹក​ថ្ងៃទី​១៩ កក្កដា​នេះ​។​



​កុមារា ហ៊ឺ ទៀង គីម​ហុង ដែល​កំពុង​រៀន​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​អនុវត្ត នៅ​ភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ គឺមាន​សមត្ថភាព​ពិសេស​យល់ដឹង​ពី​ភាសា​ខ្មែរ និង​គណិតវិទ្យា​។ មាន​អាយុ​ទើបតែ​៧​ឆ្នាំ​ប៉ុណ្ណោះ កុមារា គីម​ហុង មាន​សមត្ថភាព​ចេះ​អាន​អក្សរ​ខ្មែរ និង​ប្រើប្រាស់​ភាសា​អង់គ្លេស ព្រមទាំង​អាច​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​ថ្នាក់​ទី​១២ បាន​ផងដែរ ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា​៖«​គីម​ហុង គឺជា​ធនធាន​ដ៏​មាន​សារៈ​សំខាន់បំផុត​សម្រាប់​ប្រទេស​កម្ពុជា​»​។​



​បន្ថែម​ពីលើ​នេះ​សម្ដេច ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​កុំព្យូទ័រ​យួរដៃ ០១​គ្រឿង iPad ០១​គ្រឿង និង​កង់ ០១​គ្រឿង រួមទាំង​ថវិកា​មួយចំនួន​ដល់​កុមារា គីម​ហុង ផងដែរ​។ ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី នឹង​ទទួលបន្ទុក​រាល់​ការចំណាយ​សម្រាប់ការសិក្សា​របស់កុមារា គីម ហុង ទាំងស្រុង​ទៀតផង​៕


Tag:
 ហ៊ុន សែន​
 ​ ហ៊ឺ ទៀង គីម​ហុង
© រក្សាសិទ្ធិដោយ thmeythmey.com