ពីនេះ ពីនោះ
អត្ថន័យ​ពាក្យ «​ចែ​» ធ្វើ​ឲ្យ​ខ្មែរ​ពិបាក​យល់​!
20, Jul 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ ចែ មួយ​នេះ​មាន​អត្ថន័យ​ច្រើនណាស់​។ អ្នកខ្លះ​យល់ដឹង​ទាំងអស់ តែ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​មិនបាន​យល់ដឹង​ពី​អត្ថន័យ​ពាក្យ ចែ ឲ្យ​ពេញលេញ​ឡើយ​។ ខាងក្រោម​នេះ គឺជា​អត្ថន័យ​នៃ​ពាក្យ ចែ​ ៖



ចែ (​ន​) ឈ្មោះ​មាន់​មាន​មាឌតូច​។ ឧទាហរណ៍ មាន់ ចែ រងាវ​ពីរោះ​ជាង​មាន់​គោក​។

ចែ (​ន​)
ប្រដាប់​ម្យ៉ាង​ធ្វើ​ពី​ដែក​មានមុខ​ខុប​ខ្វេរ​សម្រាប់​កាវ​មែកឈើ​តូចៗ​។ ឧទាហរណ៍ យក ចែ កាវ​ដៃ​ទំពាំង​ឫស្សី​។

ចែ (​ន​)
ភ្លុក​មេ​ដំរី​។ ចែកាច់ គឺជា​ចែ​ដែល​មេ​ដំរី​កាច់​ចោល​ដោយ​ខ្លួន​វា​នៅជាប់​នឹង​ដើមឈើ​រស់​(​ខ្មែរ​សម័យបុរាណ​សន្ម​ត​ថា វា​ជា​របស់​មានតម្លៃ ព្រោះ គេ​ជឿថា វា​ជា​របស់​ត្រជាក់ត្រជំ​។

ចែ (​ន​)
គឺជា​ពាក្យ​កម្ចី​ពី​ភាសា​ចិន​។ ឧទាហរណ៍ សុំ ចែ អញ្ជើញ​អង្គុយ​។

ចែ (​គុ​)
តូច ទាប កន្តិល​។ មនុស្ស​ចែ និង​មនុស្ស​តឿ​ដើរ​ជាមួយគ្នា​។

ការពន្យល់​ខាងលើ​ដកស្រង់​ចេញពី​វចនានុក្រម​សម្តេច​សង្ឃ ជួន​ណាត​៕


© រក្សាសិទ្ធិដោយ thmeythmey.com