ជាតិ
មន្ទីរ​ស្នើ​ឲ្យ​អ្នកធ្វើដំណើរ​ប្រើ​ផ្លូវ​វាង ខណៈ​ផ្លូវជាតិ​លេខ​២​ក្នុង​ខេត្តកណ្ដាល​ត្រូវ​ជួសជុល​ពេលយប់​
20, Jul 2017 , 9:47 am        
រូបភាព
ដោយ:
​ម​នី្ទ​រ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល នឹង​បើក​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​២ នៅពេល​យប់ ចាប់ពី​ទី​១៩​ខែកក្កដា​នេះ​តទៅ ចាប់ពី​រង្វង់​មូល​ក្រុង​តាខ្មៅ ទី​រួម​ខេត្តកណ្ដាល ដល់​ព្រំប្រទល់​ខេត្តកណ្ដាល​-​តាកែវ​។



​បើតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​កាលពីដើម​សប្តាហ៍ មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​ខាងលើ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ផ្សេង​ដូចជា ផ្លូវ​ក្រវាត់ក្រុង​ទី​២​ពី​ផ្លូវ ៦០​ម៉ែត្រ ទៅ​ផ្លូវ​ចំការ​ដូង ផ្លូវ​វត្ត​ព្រែក​ថ្លឹង ផ្លូវ​លេខ​២០ ផ្លូវ​លេខ​១២០ និង​ផ្លូវជាតិ​លេខ​៣  ដើម្បី​សម្រួល​ចរាចរណ៍ និង​ចៀសវាង​ការកកស្ទះ​។​

​គួរ​បញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​២​នឹងត្រូវ​ស្ថាបនា​ថ្មី​នៅក្នុងពេល​ប្រហែល​១​ឆ្នាំ​ទៀត​ដោយ​ក្រុមហ៊ុន​កូរ៉េ ប៉ុន្តែ​តាម​ភាពជាក់ស្ដែង​ផ្លូវ​នេះ​ត្រូវ​ការជួសជុល​សិន ដើម្បី​សម្រួលការ​ធ្វើដំណើរ​៕


Tag:
 ផ្លូវជាតិ​លេខ​២
© រក្សាសិទ្ធិដោយ thmeythmey.com