ជាតិ
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ផ្តើមទស្សនកិច្ចនៅកម្ពុជា រូបភាពពីរដ្ឋសភា
× ភ្នំពេញ៖ លោក ង្វៀន ភូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម រួមទាំងគណៈប្រតិភូ បានដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២0 ខែកក្កដា ឆ្នាំ២0១៧នេះ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ តាមការអញ្ជើញរបស់ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ ការធ្វើទស្សនកិច្ចរបស់លោក ង្វៀន ភូជុង នៅកម្ពុជា មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២0 ដល់២២ ខែកក្កដា ឆ្នាំ២0១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងនៃទស្សនកិច្ច លោក ង្វៀន ភូជុង នឹងចូលក្រាបបង្គំគាល់ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមរូបនេះ ក៏នឹងចូលថ្វាយបង្គំសម្តេចសង្ឃ ទេព វង្ស និងសម្តេចសង្ឃ ប៊ូ គ្រី ផងដែរ។
បន្ទាប់មកទៀត លោក ង្វៀន ភូជុង នឹងបន្តជួបសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ ហើយចុងក្រោយ លោក ង្វៀន ភូជុង នឹងមានជួបជាមួយនឹងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមប្រភពដដែល៕
Tag:
មេដឹកនាំវៀតណាម
ទស្សនកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com