អត្ថបទពាណិជ្ជកម្ម
តើ​គួរ​ជ្រើសរើស​ទីតាំង​បែបណា​សម្រាប់​ថ្ងៃ​មង្គលការ​?
20, Jul 2017 , 1:46 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ការជ្រើសរើស​ទីកន្លែង​សម្រាប់​ប្រារព្ធ​ពិធីមង្គលការ មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ ហើយ​នេះ​ក៏​ជា​រឿង​ស្មុគស្មាញ​មួយ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នាពេលខាងមុខ​នេះ​ផងដែរ​។
 
​ដើម្បី​ជំរុញ​ឲ្យ​អនាគត​គូស្នេហ៍​ថ្មីៗ មាន​ភាពងាយស្រួល​ក្នុងការ​សម្រេចចិត្ត និង​ជម្រះ​រាល់​ភាពស្មុគស្មាញ​ក្នុងការ​ជ្រើសរើស​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធីមង្គលការ​នេះ ក្រុមហ៊ុន​អនុ​ស្សាបាន​នឹង​កំពុង រៀបចំ​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​នៅ​កោះ​ពេជ្រ​ថ្ងៃទី​២២ ២៣ ខែកក្កដា ឆាប់ៗ​ខាងមុខនេះ ដោយ​ពាំ​នាំនូវ​ក្រុមហ៊ុន ទីតាំង និង​សណ្ឋាគារ​សម្រាប់​រៀប​អាពាហ៍ពិពាហ៍​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​អាច​សាកសួរ​ព័ត៌មាន និង​ជ្រើសរើស​ទីកន្លែង​ណាមួយ​ដែល​ពួកគេ​ពេញចិត្ត​។​



​ក្នុងនោះ​ក៏មាន​វត្តមាន ការដាក់​តាំង​បង្ហាញ​ពី​សណ្ឋាគារ​សុខា​ផងដែរ​។ សណ្ឋាគារ​សុខា មាន​ផ្តល់ជូន​នូវ​ទីតាំង​សម្រាប់​រៀប​អាពាហ៍ពិពាហ៍​ដែលមាន​ភាពខុសប្លែក និង​ឡូយ ដែល​អាច​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​រៀបចំ​ថ្ងៃ​ពិសេស​របស់ខ្លួន​ស្របទៅតាម​ក្តី​ស្រមៃ​របស់​ពួកគេ ជាមួយនឹង​បន្ទប់​ដ៏​ធំ​ទូលាយ​ដែល​អាច​ទទួលភ្ញៀវ​កិត្តិយស​បាន​យ៉ាងច្រើន​កោះករ​។ មិនតែប៉ុណ្ណោះ​គូ​ស្វាមីភរិយា​ថ្មី​ក៏​អាច​ជ្រើសរើស​ទីតាំង សម្រាប់​ប្រារព្ធ​ពិធីមង្គលការ​ជា​លក្ខណៈ Outdoor បាន​ផងដែរ រួមមាន​អាងទឹក​ដ៏​ស្រស់ស្អាត ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​ក្រោម​ពន្លឺព្រះច័ន្ទ និង​ផ្កាយ​នាពេល​រាត្រី​។ សណ្ឋាគារ​សុខា មាន​ក្រុមការងារ និង​ក្រុម​រៀបចំ​ពិធីការ​ដែលមាន​ជំនាញ និង​បទពិសោធន៍​ក្នុង​ការរៀបចំ​អាពាហ៍ពិពាហ៍ ដែល​ធ្វើ​ឲ្យ​ថ្ងៃ​ពិសេស​របស់​លោកអ្នក កាន់តែ​មាន​ភាព​អ​ធឹ​ក​អ​ធ័​ម និង​អស្ចារ្យ​ដូច​ក្តី​រំ​ពឹ​ក​ទុក​។ លើសពីនេះទៅទៀត​សុខា ក៏​ផ្តល់ជូន​នូវ​សេវាកម្ម​រថយន្ត​ទំនើប Limousin ផងដែរ​។​


 
​កុំ​ភ្លេច​ទៅ​ចូលរួម​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​កោះ​ពេជ្រ​ថ្ងៃទី​២២ ២៣ ខែកក្កដា ខាងមុខនេះ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម រួមជាមួយ​នឹង​ប្រ៉ូ​ម៉ូ​សិន​ពិសេសៗ​ពី​សណ្ឋាគារ​សុខា និង​បណ្តា​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com