ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា ៥​យ៉ាង​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​កង្វះ​វីតាមីន D ហើយ​
21, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​ច្រើន​តែមាន​អាកា​រៈអា​ឡែ​ហ្ស៊ី​នៅពេល​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ឬ​មិន​ចូលចិត្ត​ដើរ​ហាលថ្ងៃ អ្នក​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​ការ​កង្វះ​វីតាមីន D ហើយ​។ វីតាមីន D ត្រូវបាន​គេ​ស្គាល់​ថា​ជា​វីតាមីន​ពន្លឺព្រះអាទិត្យ ដោយសារតែ​រាងកាយ​អាច​ផលិត​វីតាមីន D តាមរយៈ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ វា​គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​។​



​វីតាមីន D មាន​តួនាទី​ច្រើនណាស់​ក្នុង​ខ្លួន​មនុស្ស​យើង​ដូចជា ថែរក្សា​សុខភាព​ឆ្អឹង និង​ធ្មេញ ទ្រទ្រង់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ សម្រួល​ដល់​កម្រិត​អាំង​ស៊ុយ​លីន ទ្រទ្រង់​មុខងារ​សួត សុខភាព​បេះដូង​សរសៃឈាម ព្រមទាំង​ហ្សែ​ន​សម្រាប់​បង្ការ​មហារីក​ទៀតផង​។ វា​គឺជា​រឿង​មួយ​សំខាន់​ណាស់​ក្នុងការ​ទទួលបាន​វីតាមីន D គ្រប់គ្រាន់​ដើម្បី​មានការ​លូតលាស់​ធម្មតា និង​រាងកាយ​ធំធាត់​។​

​បើសិនជា​អ្នកទទួលបាន​វីតាមីន D មិន​គ្រប់​ទេ អ្នក​អាច​ប្រឈម​នឹង​ជំងឺ​ភាពមិនធម្មតា​ជាច្រើន​ក្នុង​រាងកាយ​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ ៥​យ៉ាង​ដែល​រាងកាយ​កំពុងតែ​ប្រាប់ថា រាងកាយ​មិនមាន​វីតាមីន D គ្រប់គ្រាន់​ឡើយ​៖

1.    ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ឬ​ងាយ​នឹងមាន​ជំងឺ​ផ្តាសាយ​
2.    ឆ្អឹង និង​សាច់ដុំ​ចុះខ្សោយ ឬ​មាន​អារម្មណ៍​ឈឺ​ជាប់​
3.    បាក់​ទឹកចិត្ត​
4.    បែកញើស​ច្រើនៗ​
5.    របួស​នានា​លើ​រាងកាយ​ក្រ​ជា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com