ជាតិ
នយោបាយជាតិ
មន្ត្រី១២នាក់ដែលស្និទ្ធលោក ញឹក ប៊ុនឆៃ ត្រូវបានបញ្ចប់ពីតំណែងទីប្រឹក្សារដ្ឋាភិបាល លោក គុជ ម៉ូលី (ឆ្វេង) និង លោក ញឹក គិមឈុន សុទ្ធតែថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សខ្មែររួបរួមជាតិ
× ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ស្តីពីការបញ្ចប់តំណែងមន្ត្រីជាន់ខ្ពស់ចំនួន១២រូបពីទីប្រឹក្សារដ្ឋាភិបាល ដោយមន្ត្រីទាំងនោះត្រូវបានគេមើលឃើញថា ជាមន្ត្រីស្និទ្ធិនឹងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីដែលត្រូវបានបញ្ចប់តំណែងទាំង១២រូប រួមមាន លោក គុជ ម៉ូលី លោក ញឹក គិមឈុន លោក កែវ រដ្ឋា ដែលមានឋានៈស្មើរដ្ឋមន្ត្រី លោក ម៉ៅ សុវណ្ណ៉ារិទ្ធិ លោក ជា បំរុង លោក សុខ រុន ដែលមានឋានៈស្មើរដ្ឋលេខាធិការ លោក ភួង វិន័យ លោក ហែម ឈិន លោកស្រី សំ ប៉ូរ័ត្ន លោក ប៉េង សុសេង លោក ឈួយ ចាន់រ៉ុង លោក ចិន ពៀន ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ)។
មន្ត្រីខាងលើ សុទ្ធសឹងតែជាអ្នក ដែលសិ្នទ្ធនឹងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។ ព្រះមហាក្សត្រ ទើបតែបញ្ចប់តំណែងលោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី កាលពីអំឡុងខែមិថុនា ឆ្នាំ២0១៧ កន្លងទៅ៕
Tag:
ព្រះមហាក្សត្រ
ដកតំណែង
© រក្សាសិទ្ធិដោយ thmeythmey.com