ពីនេះ ពីនោះ
ពាក្យ «សម្លការី» ខ្មែរខ្ចីពីភាសាឥណ្ឌា
× ការី គឺជាសម្លមួយប្រភេទដែលពលរដ្ឋខ្មែរតែងតែនិយមបរិភោគជាមួយនឹងនំបញ្ចុក។ ប៉ុន្តែ ពួកគេមួយចំនួនធំ មិនបានដឹងថាពាក្យ «ការី» ឬហៅ «សម្លការី» នេះជាពាក្យភាសាបរទេសឡើយ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ពីពាក្យកម្ចីមួយនេះយ៉ាងដូច្នេះថា៖
ការី (កា-រី)ជានាមសព្ទដែលកម្ចីពីភាសាឥណ្ឌា មានន័យថា ឈ្មោះគ្រឿងសម្ល ១ យ៉ាងមកពីស្រុកក្លិង្គ; សម្លដែលស្លដាក់គ្រឿងនោះ ក៏ហៅ សម្លការី ដែរ ។
បើជាភាសាបាលី «ការី» មានន័យថា អ្នកធ្វើ, អ្នកធ្វើការងារ ៕
© រក្សាសិទ្ធិដោយ thmeythmey.com