ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីទៅជា Beta-carotene? តើវាមានប្រយោជន៍អ្វីខ្លះទៅ?
× Beta-carotene គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយប្រភេទ ដែលវាច្រើនតែជាសារធាតុជួយបំពាក់ពណ៌ក្រហម ឬលឿងដល់បន្លែ និងផ្លែឈើភាគច្រើន។ សារធាតុនេះត្រូវបានគេរកឃើញក្នុងឆ្នាំ ១៩៣១ ដោយអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះថា H. Wachenroeder ដែលយកចេញពីមឺមការ៉ុត។
នៅពេលសារធាតុនេះចូលដល់ក្នុងខ្លួនមនុស្សយើង Beta-carotene នឹងបំលែងទៅជាវីតាមីន A ដែលជាជីវជាតិដ៏សំខាន់សម្រាប់សុខភាពទៅវិញ។ ដូច្នេះអ្នកអាចញ៉ាំអាហារទាំងឡាយណាដែលមានសារធាតុ Beta-carotene នេះច្រើនទៅតាមចិត្តចង់ ប៉ុន្តែអ្វីដែលអ្នកនឹងទទួលបានគឺវានឹងបំលែងទៅជាវីតាមីន A ក្នុងចំនួនមួយដែលរាងកាយត្រូវការប៉ុណ្ណោះ ដូច្នេះចូរកុំភ័យថាក្រែងលើសវីតាមីន A ក្នុងខ្លួនតាមរយៈការញ៉ាំអាហារឲ្យអី។
ប្រភពដ៏ល្អបំផុតនៃសារធាតុ Beta-carotene ក្រៅពីការ៉ុតមានដូចជា៖
• ដំឡូងជ្វា
• បន្លែពណ៌បៃតង
• ស្ពៃក្តោប
• ប្រូខូលី
• គ្រាប់សណ្តែកហរឡាំងតាវ
• ល្ពៅ
• ផ្លែប៉េស
• ល្ហុង
• ក្រូច
• ស្វាយ
• ម្ទេសប្លោក
• ខ្ទឹមបារាំង
ឥឡូវនេះអ្នកបានដឹងអំពីប្រភពដ៏ល្អបំផុតនៃសារធាតុ Beta-carotene ហើយ ដូច្នេះចូរប្រាកដថា អ្នកបានបញ្ចូលវាទៅក្នុងរបបអាហាររាល់ថ្ងៃដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពដែលអ្នកអាចនឹងទទួលបាននៅពេលញ៉ាំអាហារសម្បូរសារធាតុ Beta-carotene៖
• ល្អចំពោះសុខភាពភ្នែក
• ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ
• ជួយគ្រប់គ្រងការរលាកក្នុងរាងកាយ
• ស្បែកកាន់តែមានសុខភាពល្អ និងក្មេងជាវ័យ
• ជួយការពារប្រព័ន្ធប្រដាប់បន្តពូជ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com