ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តម្រងនោម​ប្រហែល​ជិត​ខ្សោយ​ហើយ បើសិនជា​អ្នក​សង្កេតឃើញ​អាកា​រៈទាំង​នេះ​
21, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​គិតថា តម្រងនោម​មាន​នាទី​សម្រាប់តែ​ផលិត​ទឹកនោម​ទេ ចូរ​គិត​ឡើងវិញ​ទៅ​។ សរីរាង្គ​មួយគូរ​រាង​ដូច​គ្រាប់សណ្តែក​ទាំងនេះ​មាន​នាទី​ច្រើន និង​សំខាន់បំផុត​ចំពោះ​រាងកាយ ដោយសារតែ​៖



•    សម្រួល​ដល់​កម្រិត​អាស៊ីត និង​ជាតិ​រ៉ែ​ក្នុង​រាងកាយ​
•    រក្សា​សម្ពាធ​ឈាម​នៅ​ធម្មតា​
•    ច្រោះ​ជាតិពុល និង​ច្រោះ​ឈាម​
•    សំយោគ​វីតាមីន D សម្រាប់​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​
•    គ្រប់គ្រង​ការផលិត​កោសិកា​គ្រាប់​ឈាម​សម្រាប់​ដឹកនាំ​អុកស៊ីសែន​។​

​បើសិនជា​អ្នក​មិនបាន​យកចិត្តទុកដាក់​ខ្លាំង​លើ​តម្រងនោម​ទេ បញ្ហា​ជាច្រើន​អាច​នឹង​កើតឡើង ជាពិសេស​អាច​ប្រឈម​ខ្ពស់​នឹង​ការ​ខ្សោយតម្រងនោម​បាន​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​អាច​បញ្ជាក់ថា តម្រងនោម​កំពុងតែ​ជិត​ខ្សោយ​ហើយ​៖
•    នោម​តិចពេក ទោះបីជា​ញ៉ាំ​ទឹក​ច្រើន​ហើយក៏​ដោយ​
•    ធាត់​ឡើង​ទម្ងន់ ដែល​មិនមែន​ដោយសារ​ញ៉ាំ​អាហារ​ទេ គឺ​ការ​ហើម​រាងកាយ ជាពិសេស​មុខ ពោះ និង​កែងជើង​តែម្តង​
•    អស់កម្លាំង ដោយសារតែ​រាងកាយ​មិនអាច​ផលិត​កោសិកា​គ្រាប់​ឈាម​គ្រប់គ្រាន់​
•    កង្វះ​គ្រាប់​ឈាម​
•    ចុះខ្សោយ​ភាព​ឆ្លាត​វៃ ដោយសារតែ​ជាតិពុល​ក្នុង​ខ្លួន​ច្រើនពេក​
•    មិន​ឃ្លាន​អាហារ​
•    ចង្អោ​
•    រមាស់​ស្បែក​
•    លើស​សម្ពាធ​ឈាម​
•    ញ័រ​ដើមទ្រូង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com