អត្ថបទពាណិជ្ជកម្ម
SAMSUNG EXCLUSIVE DAY 2017 កាន់តែ​ធំ​ជាង​មុន​! បាន​ប្រាក់​វិញ បាន​កាដូ និង​បង់​រំលស់​គ្មាន​ការប្រាក់​
21, Jul 2017 , 3:24 pm        
រូបភាព
​ការផ្តល់ជូន​ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​សាម​សុង​ត្រឡប់មកវិញ ប៉ុន្តែ ឆ្នាំនេះ​ខុសពី​ឆ្នាំមុនៗ ដោយ​សាម​សុង​បាន​បន្ថែម​ការផ្តល់ជូន​ពិសេស​របស់ខ្លួន ឲ្យ​កាន់តែ​ធំ​ជាង​មុន សម្រាប់​ការ​ជាវ​ផលិតផល អេ​ឡិច​ត្រូ​និ​ច​សាម​សុង​មួយចំនួន នៅតាម​ហាង​ទំនើប​សាម​សុង​ដែល​បានកំណត់ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២១ សីហា​។

​ការផ្តល់ជូន​ពិសេស​រួមមាន​៖ ជាវ​ទូទឹកកក​ថែម​ជូន​ម៉ាស៊ីន​បោកគក់ ជាវ​ទូរទស្សន៍​ថែម​ជូន ទូទឹកកក ឬ ថែម​ជូន​ជើង​ភ្ជាប់​ជញ្ជាំង និង​ឧបករណ៍​បំពង​សម្លេង​ដ៏​ទំនើប ព្រមទាំង ការ​ថែម​ជូន​ពិសេស​ជាច្រើន​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​ក៏​អាច​ទទួលបាន​ប្រាក់​វិញ ចាប់ពី​៣០​ដុល្លារ ដល់ ៥០​ដុល្លារ ព្រមទាំង​អាច​បង់​រំ​លោះ​ផលិតផល​សាម​សុង រហូតដល់​៦​ខែ ដោយ​គ្មាន​ការប្រាក់​ទៀតផង​។



​គួររំលឹកថា ក្រុមហ៊ុន​សាម​សុង​ទើប​បានទទួល​ពានរង្វាន់​ផ្នែក​ម៉ាក​អេ​ឡិច​ត្រូ​និ​ច​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៧ ហើយ​នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​ម៉ាក​យីហោ​ដ៏​ល្បី​មួយ​នេះ​នៅតែ​អាច​រក្សា​ចំណាត់ថ្នាក់ របស់ខ្លួន​បាន យ៉ាង​គួរ​ឲ្យ​កោតសរសើរ​។ ចំណែក​ផលិតផល​ដែល​ស្ថិតនៅក្នុង​ប្រ​ម៉ូ​សិន​ពិសេស​នេះ សុទ្ធសឹង​ជា​ផលិតផល​ទំនើប ទាន់សម័យ និង កំពុង​ពេញនិយម ហើយ​ស្ទើរតែ​ទាំងអស់​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា Digital Inverter ជួយ​សន្សំសំចៃ​ថាមពល កាត់បន្ថយ​សម្លេង​រំខាន និង​គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ ព្រមទាំង​មានមុខ​ងារ​សំខាន់ៗ​ជាច្រើន​ទៀត​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ផ្ទាល់​នៅតាម​ហាង​ទំនើប​សាម​សុង ដែល​ជិត​លោកអ្នក​បំផុត ដើម្បី​កុំ​ឲ្យ​ប្រ​ម៉ូ​សិន​ដ៏​ធំ​មហិមា​ប្រចាំ​ឆ្នាំនេះ​រំលង​ផុត​ឲ្យ​សោះ​!









( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com