កីឡាជាតិ
ជាតិ
AFF U15 ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ ច​ន្ធា នៅតែ​ឈរលើ​តារាង Top Scorers
22, Jul 2017 , 7:59 am        
រូបភាព
ដោយ:
​ទោះបី​ក្រុម U15 កម្ពុជា​បាន​បាត់បង់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​យុវជន​អាស៊ាន AFF U15 Championship 2017 តែ​កីឡាករ សៀង ច​ន្ធា របស់​កម្ពុជា​ដែល​រកបាន​៥​គ្រាប់​ម្នាក់ឯង​កំពុង​រក្សា​ឱកាស​ក្តោប​ក្តាប់​ពានរង្វាន់ Top Scorer ខណៈ​ការប្រកួត​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២២ កក្កដា នេះ​។



​ខណៈ​ការប្រកួត​ដ​ណើ្ត​ម​ពានរង្វាន់ AFF U15 Championship 2017 ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២២ កក្កដា ខ្សែប្រយុទ្ធ សៀង ច​ន្ធា របស់​កម្ពុជា​កំពុង​ក្តោប​ក្តាប់​ពានរង្វាន់​ស្បែកជើង​មាស​ក្រោយ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​៥​គ្រាប់​ម្នាក់ឯង ដែល​តាម​ពីក្រោយ​ដោយ​កីឡាករ​ថៃ Suphanat Mueanta រកបាន​៤​គ្រាប់​។ ច​ន្ធា រកបាន​១​គ្រាប់​ក្នុងជំនួប​ចាញ់​វៀតណាម ២-១ មុន​រកបាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៤-០ លើ​ហ្វីលីពីន និង​១​គ្រាប់​ទៀត​ក្នុង​ជ័យជម្នះ ១-០ លើ​ក្រុមទី​ម័​រ​ខាងកើត​។​

​ក្រុមយុវជន​ម្ចាស់ផ្ទះ U15 ថៃ​ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម U15 វៀតណាម នា​វេលា​ម៉ោង​៦:៣០​នាទី​នៅ​កីឡដ្ឋាន Chonburi Stadium ក្រោយ​ក្រុម​អូស្ត្រាលី ប៉ះ​ម៉ាឡេស៊ី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​នា​វេ​ល​ម៉ោង​៤​រសៀល​។ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថៃ បាន​យកឈ្នះ​ម៉ាឡេស៊ី ១-០ មុន​វៀតណាម​យកឈ្នះ​អូស្ត្រាលី ២-០៕  


Tag:
 សៀង ច​ន្ធា​
  AFF U15
© រក្សាសិទ្ធិដោយ thmeythmey.com