ពីនេះ ពីនោះ
កុំ​លេងសើច រឿង​លុយ​កើតកូន​!
22, Jul 2017 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ បថ្យាវត្ត​
​ដោយ ប៉ាកកា​ខ្មៅ​



-​គិត​រឿង​ដើមទុន​កាល​មុន​លំបាក​
​គិត​មិន​ស្រាន្តស្រាក​ថា​បាន​ពី​ណា​
​ឃើញ​គេ​រកស៊ី​កប​កើត​ផ្លែផ្កា​
​ខ្លះ​សួរ​ខ្លួន​ថា​ធ្វើ​ម៉េច​ដូច​គេ​?

-​មុន​ខ្លះ​ត្រឹម​គិត​ស៊ូ​នៅ​ទំនេរ​
​មិន​ងាយស្រួល​ទេ​រក​ប្រភព​ទុន​
​ឥឡូវ​ឥណទាន​មាន​មិន​ដូច​មុន​
​អាច​ខ្ចី​ធ្វើ​ទុន​រកស៊ី​គ្រប់​ស្រុក​។​

-​មាន​ផែនការ​ច្បាស់ៗ​ជា​ស្រណុក​
​គ្មាន​ឡើយ​ស្មាញស្មុគ​រឿង​ប្រាក់កម្ចី​
​តូច​ពង្រីក​ធំ​ឬ​បង្កើត​ថ្មី​
​មិនបាច់​លក់​ដី​ដូរ​ផ្ទះសម្បែង​។​

-​ស្ថាប័ន​ឥណទាន​មាន​គ្រប់កន្លែង​
​ជួយ​បាន​ជាក់ស្តែង​មិន​ថ្លែង​បោកប្រាស់​
​ប្រជា​ចម្រើន​ថ្កើ​ន​ជោគជ័យ​ច្បាស់​
​តែ​កុំ​ប្រើប្រាស់​ទៅលេង​ល្បែង​ណា​។​

-​ខ្ចី​ទៅរក​ស៊ី​មីរ​មូល​ផ្លែផ្កា​
​កប​កើត​ដុល្លារ​វីឡា​ឡាន​ថ្មី​
​បើ​ប្រើ​ខុស​ខ្ទង់​ផុង​ធ្លាក់​ក្រក្រី​
​កុំ​លេងសើច​អី​រឿង​លុយ​កើតកូន​៕


© រក្សាសិទ្ធិដោយ thmeythmey.com