ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឆាប់​មានកូន ស្រីៗ​គួរតែ​បង្កើន​ការ​ញ៉ាំ​អាហារ​ទាំងអស់នេះ​
22, Jul 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ព្យាយាម​យក​កូន ហើយ​មិនបាន​សម្រេច​ដែរ​ទេ​? ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​អាចជួយ​អ្នក​បាន ជាពិសេស​ប្រព័ន្ធ​ប្រដាប់បន្តពូជ​ឲ្យ​កាន់​តែមាន​សុខភាព​ល្អ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​ពោរពេញ​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​សំខាន់ៗ ដែល​ត្រូវបាន​គេ​រកឃើញថា ជួយ​បង្កើន​សុខភាព​មេជី​វិត​ញី និង​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ផងដែរ​៖



•    សណ្តែក​៖ សម្បូរ​ជាតិ​ដែក ដែល​អាច​បង្កើន​សុខភាព​មេជី​វិត​ញី​កាន់តែ​ល្អ​
•    ផ្លែ​ចេក​៖ មាន​វីតាមីន B6 ដែល​អាចជួយ​ពង្រឹង​ដល់​សុខភាព​ភ្នាស​នៅ​កម្រាល​ស្បូន និង​បន្ថយ​ឱកាស​នៃ​ការ​រលូត​កូន​ផង​
•    ស៊ុត​៖ មាន​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​ជំរុញ​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ ព្រមទាំង​មាន​វីតាមីន D សម្រាប់​រក្សា​ការ​មក​រដូវ​ឲ្យ​ទៀងទាត់​
•    ត្រី​៖ ត្រី​ប្រភេទ​សាល​ម៉ុង ធូ​ណា និង​សា​ឌី​ន​មាន​ប្រយោជន៍​ច្រើនណាស់​សម្រាប់​ស្ត្រី​ដែល​កំពុងតែ​ព្យាយាម​មាន​ផ្ទៃពោះ​
•    ផ្លែ​ប័​រ​៖ ផ្លែឈើ​មួយ​នេះ​ជួយ​ពង្រឹង​ដល់​ភាពទៀងទាត់​របស់​វដ្ត​រដូវ ហើយ​វីតាមីន D របស់​វា​នឹង​ជួយ​ឲ្យ​ឆាប់​មានឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ថេ​ម​ទៀត​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com