បទយកការណ៍ / បទសម្ភាសន៍
លោក ប៊ីន យ៉ាន ប៉ងធ្វើជាមហាសេដ្ឋីពិភពលោកដូច ដូណាល់ ត្រាំ
× ភ្នំពេញ៖ លោក ប៊ីន យ៉ាន ជាជនជាតិដើមភាគតិចគួយនៅខេត្តស្ទឹងត្រែង។ យុវជនវ័យ២៦ឆ្នាំរូបនេះ មានមហិច្ឆតាចង់ក្លាយជាមហាសេដ្ឋីពិភពលោកដូចលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ដែរ។ បច្ចុប្បន្ន និស្សិតទើបបញ្ចប់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចរូបនេះ មានក្រុមហ៊ុនអចលនទ្រព្យ ផ្សារលក់ទំនិញខ្នាតតូច និងមានចម្ការស្វាយចន្ទីផងដែរ។
លោក ប៊ីន យ៉ាន ជនជាតិដើមភាគតិចគួយនៅខេត្តស្ទឹងត្រែង ដែលទើបតែបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច បានបង្កើតជំនួញជាច្រើន ដូចជា៖ ក្រុមហ៊ុនអចលនទ្រព្យSMB ផ្សារលក់ទំនិញខ្នាតតូចនៅសង្កាត់ផ្សារទួលទំពូង និងចម្ការស្វាយចន្ទីនៅស្រុកកំណើត។ លើសពីនេះ យ៉ាន បានបោះពុម្ភសៀវភៅជាភាសាអង់គ្លេស ដែលជាស្នាដៃលើកដំបូងរបស់ខ្លួន ដើម្បីដាក់លក់នៅលើទីផ្សារផងដែរ។
លោកពន្យល់ថា ទោះមិនមានលុយ ក៏អាចធ្វើជំនួញបានដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«នៅពេលខ្ញុំដាក់គោលដៅនៅឆ្នាំ២០១៧ថា ខ្ញុំនឹងបើកក្រុមហ៊ុន៥ក្នុងដៃ មិត្តភក្តិខ្ញុំគេសើច ព្រោះខ្ញុំអត់មានលុយសូម្បី១០០រៀល។ ប៉ុន្តែ អ្វីដែលខ្ញុំមាន គឺគំនិត។ ព្រោះបើមានគំនិត យើងនឹងដើរទៅមុខបាន»។
សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ លោក ប៊ីន យ៉ាន ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com