កីឡាជាតិ
ជាតិ
AFC U23៖ ជំនួប​នៅ​កម្ពុ​ជាមាន​អ្នកមើល​ច្រើនជាងគេ​ក្នុងចំណោម ៩​ប្រទេស នៅ​អាស៊ី​
22, Jul 2017 , 4:55 pm        
រូបភាព
ដោយ:
​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​១​មាន​អ្នកមើល​ច្រើនជាងគេ​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល J នៃ​ពានរង្វាន់ AFC U23 Championship 2018 ក្នុងចំណោម​ប្រទេស​ម្ចាស់ផ្ទះ​ទាំង​៩​ពូ​ល ដែល​រៀបចំ​ការប្រកួត​កាលពី​ម្សិលមិញ ខណៈ​ក្រុង​ព្យុងយ៉ាង និង​មី​យ៉ាន់​ម៉ា ឈរ​លេខ​រៀង​បន្ត​បន្ទាប់ពី​កម្ពុជា​។



​នា​ជំនួប U23 កម្ពុជា​ចាញ់​ជប៉ុន ២-០ ក្នុង​វគ្គ​ជម្រុះ​ពូ​ល J នៃ​ពានរង្វាន់ AFC U23 Championship 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ គឺមាន​អ្នកមើល​ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​ម្ចាស់ផ្ទះ​ទាំង​៩​ពូ​ល​។ បើតាម​របាយការណ៍រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​(AFC) ការ​ប៉ះគ្នា​រវាង U23 កម្ពុជា ជាមួយ​ជប៉ុន មាន​អ្នកគាំទ្រ​ចំនួន​១៥,៨២៥​នាក់ ខណៈ​ជំនួប​ម្ចាស់ផ្ទះ​កូរ៉េខាងជើង​យកឈ្នះ ឆាយ​នី​ស​តៃប៉ិ ៧-១ នៅ​កីឡដ្ឋាន Rungrado 1st of May Stadium មាន​ចំនួន​១៣,០០០​នាក់​។​

​ដោយឡែក ជំនួប​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​ព្រុយ​ណេ ៣-០ នៅ​កីឡដ្ឋាន Thuwunna Stadium មាន​អ្នកគាំទ្រ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ គឺមាន​ចំនួន​១០,២៦០​នាក់​។ ចំណែក​នៅ​កីឡដ្ឋាន Thống Nhất Stadium ដែល​ម្ចាស់ផ្ទះ​វៀតណាម​យកឈ្នះ​ម៉ា​កាវ ៨-១ មាន​អ្នកគាំទ្រ​ចំនួន​៧​ពាន់​នាក់ ខណៈ​ជំនួប​ម្ចាស់ផ្ទះ​ថៃ យកឈ្នះ​ម៉ាឡេស៊ី ៣-០ មាន​ប្រមាណ​ជា​៣,០១៩​នាក់​។



​សម្រាប់​ពូ​ល C ដែល​ម្ចាស់ផ្ទះ​កាតា​ឈ្នះ​ឥណ្ឌា ១-០ មាន​អ្នកគាំទ្រ​២,៧៦៨​នាក់​នៅ​កីឡដ្ឋាន Jassim Bin Hamad Stadium រីឯ​ជំនួប​អូ​ម៉​ង់​យកឈ្នះ​ម្ចាស់ផ្ទះ​គៀរ​ហ្ស៊ី​ស្ថាន ៥-១ នៅ​កីឡដ្ឋាន Dolen Omurzakov មាន​អ្នកគាំទ្រ​ចំនួន​២,៥០០​នាក់​។​

​របាយការណ៍​របស់ AFC បង្ហាញថា ការប្រកួត​នៅលើ​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ម្ចាស់ផ្ទះ​យកឈ្នះ​អាហ្គានីស្ថាន ៨-០ មាន​អ្នកគាំទ្រ​តិចជាងគេ​ប្រមាណ​ជា​២០០​នាក់ ដែល​ឈរ​ពីលើ​ដោយ​ជំនួប​ម្ចាស់ផ្ទះ​ប៉ា​ឡេ​ស្ទី​ន​យកឈ្នះ​ហ្ស៊​កដា​នី ៣-២ នៅ​កីឡដ្ឋាន​Faisal Al-Husseini International Stadium ដោយមាន​អ្នកគាំទ្រ​៧០០​នាក់​៕    


Tag:
 AFC U23
  U23 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com