ពីនេះ ពីនោះ
រូបត្លុក
អាជីព​គ្រូបង្រៀន ជា​មេ​អាជីព​!
22, Jul 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាធម្មតា គ្រូបង្រៀន​ជា​អ្នក​បង្រៀន និង​បង្កើត​អាជីព​ដទៃ​ទាំងអស់​។ ប៉ុន្តែ គំនិត​យល់​ខុស​មួយចំនួន​បានលើកឡើង​ថា បើ​គ្រូបង្រៀន​ពូកែ ហេតុអ្វី​បានជា​គ្រូបង្រៀន​(​បរិបទ​កម្ពុជា​)​មិនសូវមាន​ទ្រព្យ​ច្រើន​? នេះ គឺជា​ការយល់​ខុស​។ និយាយ​ជារួម មុខរបរ​គ្រូបង្រៀន​មិនអាច​ក្លាយទៅជា​អ្នកមាន ឬ​មហាសេដ្ឋី​បានឡើយ​។ ប៉ុន្តែ​សូម​កុំភ្លេចថា មុខរបរ​នេះ គឺជា​មុខរបរ​ដែល​បង្កើត​ឲ្យ​ក្រុមមនុស្ស​ដទៃទៀត​ក្លាយជា​អ្នកមាន ឬ​មហាសេដ្ឋី​។ ចុះបើ​គ្រូ​ទាំងអស់​ឈប់​បង្រៀន តើ​អាជីព​ដទៃទៀត​អាច​ដំណើរ​ការល្អ​បាន​ឬទេ​? តើ​ការកសាង​ប្រទេស​នឹង​ទៅជា​យ៉ាងណា​? ដូច្នេះ ចូរ​កុំ​មើលងាយ​គ្រូ​ឲ្យ​សោះ​! បើ​អត់​គ្រូ មនុស្ស​គ្រប់គ្នា​អត់​ចំណេះ​៕





© រក្សាសិទ្ធិដោយ thmeythmey.com