ពីនេះ ពីនោះ
ប៉ាៗ​-​ភាសា​សម្ងាត់​រវាង​តា​និង​ស្រី​កំណាន់​!
23, Jul 2017 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ

បទ ពាក្យ​៦
​ដោយ​ប៉ាកកា​ខ្មៅ​



-Hello​ជម្រាបសួរ​ប៉ា​    ​    ​    ​ទៅណា​ប៉ា​បាត់​យូរ​ម្ល៉េះ​
​ខាន​ឃើញ​យូរ​កូន​ចង់​ស្ត្រេ​ស​    ​នឹក​ម្ល៉េះ​មកលេង​កូន​ផង​។​

-​កុំ​បាត់​យូរពេក​ណា​ប៉ា​    ​គួរណា​លៃ​ជួប​កូន​ម្តង​
​គ្មាន​ប្រា​ក់បាន​ត្រឹម​ខ្ចៅខ្យង​    ​សាសង​នឹង​ប៉ា​ក៏បាន​។​

-​កូន​ចង់​ដើរលេង​នឹង​ប៉ា​    ​តែ​ការ​ប៉ា​គ្មាន​ស្រាកស្រាន្ត​
​ពេលនេះ​ទៅណា​ក៏បាន​    ​ព្រោះ​ខាន​ដើរលេង​យូរហើយ​។​

-​បើសិន​ប៉ា​មិន​ទំនេរ​    ​    ​អាច​ទេ​ត្រឹម​Call​ឆ្លងឆ្លើយ​
​ព្រោះ​នឹក​ខ្លាំងពេក​ប៉ា​អើយ​    ​កុំ​ឡើយ​ថា​កូន​រំខាន​។​

-Smart Phone កូន​បាន​ថ្ងៃមុន​    ​ស៊យ​សុន​ធ្លាក់​ក្បែរ​ចង្ក្រាន​
​ពេលនេះ​ប្រើ​ការលែង​បាន​    ​រំខាន​ខ្លាំងណាស់​ប៉ា​អើយ​។​

-​បន្ទប់​ជាន់​ក្រោម​ស្អុះស្អាប់​    ​គេង​យ៉ាប់​មិន​ចង់​លក់​ឡើយ​
​ថ្លង់​គេ​ជជែក​ឆ្លងឆ្លើយ​    ​ប៉ា​អើយ​កូន​ពិត​ចង់​ប្តូរ​។​

-​គ្រាន់​ប៉ា​មកជួប​ម្តងៗ​    ​កូន​ប៉ង​ទៅ​នៅ​Condo
​កូន​ឃើញ​មាន​ក្នុង​Promo​    ​ខុន​ដូ​ជួល​ចុះ​តម្លៃ​។​

-​តា​ថា​កុំ​ព្រួយ​រឿង​ហ្នឹង​    ​អីចឹង​ចាំ​ប៉ា​លៃ​ច្នៃ​
​ចាត់ទុកថា​ប៉ា​ចងដៃ​    ​    ​ក្នុង​ថ្ងៃ​Birthday អា​ម៉ុម​។​

(​នៅមាន​ត​)


© រក្សាសិទ្ធិដោយ thmeythmey.com